More

    ក្រុមអាជីវករ លក់ដូរ លើផ្លូវបេតុងនៅក្នុងផ្សារឈូក រអ៊ូរទាំ ចំពោះមុខក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវទុកឡើងជិត១សប្តាហ៏

    spot_img

    (ឧត្តរមានជ័យ) អ្នកលក់ដូរជាច្រើនតូបនៅផ្សារឈូក មានការរអ៊ូរទាំ និងត្អូញត្អែរថា ក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវទុកឲ្យស្អុតរលួយរហូតដល់ជិតមួយសប្ដាហ៍ទៅហើយមិនព្រមឲ្យឡានមកយកទៀតទុកឲ្យក្លិនស្អុយរលួយចេញដង្កូវពីក្នុងថង់។ទីតាំងគំនរ សម្រាមជាច្រើននៅលើប៉េតុងមួយកន្លែងត្រង់ចំណុចផ្សារឈូកស្ថិតក្នុងភូមិគោកគរ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

    ប្រភពពីអ្នកលក់ដូរម្នាក់បានលើកឡើងនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣ព្រឹកមិញនេះថា រឿងសំរាមនៅក្នុងផ្សារឈូកនេះជាក់ស្ដែង នៅរដូវវស្សាបែបនេះទៀតដោយក្រុមហ៊ុនប្រមូលសំរាមមានការយឺតយ៉ាវទម្រាំមកយកច្រើនថ្ងៃណាស់ទុកយូឡើងរលួយមានកង្កូវចេញថង់ធ្វើឲ្យប៉ះពាល់ដល់ក្លិនស្អុយ ខូចបរិស្ថានអនាម័យក្នុងការរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ពីព្រោះថាសំរាមនៅក្នុងផ្សារឈូកភាគច្រើនសុទ្ធតែសំរាមសើមទឹកហូរណាមួយពួកគាត់ជាអ្នករស់នៅក្នុងផ្សារស្រាប់ពិបាកក្នុងការ ហូបចុក នឹងប៉ះពាល់ដល់បញ្ហាផ្លូវដង្ហើម ខណ:នៅពេលខ្យល់បក់មកម្តងៗពិបាកទទួលយកណាស់រាល់ថ្ងៃនេះ។

    បើតាមការអះអាងពីក្រុមអាជីវករលក់ដូរលើផ្លូវប៉េតុងច្រកចូលអមសងខាងផ្សារឈូកបានលើកឡើងដូចៗគ្នាថា បើខាងក្រុមហ៊ុនប្រមូលថ្លៃអនាម័យសំរាមវិញដាច់ខែមិនទាន់ទេគឺបុគ្គលិកដឹងតែមកយកលុយហើយដោយឡែកការដឹកជញ្ជូនសំរាមមានការយឺតយ៉ាវតែរហូតតែកន្លងទៅនៅខែប្រាំងពួកគាត់ចេះតែនាំគ្នាទ្រាំទៅ ដល់ទុកយូថ្ងៃចឹងពេក ហើយក្លិនដែលចេញពីគំនរសំរាមនោះ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាប្រចាំថ្ងៃតែម្តង។

    ទាក់ទិនទៅនឹងការលើកឡើងពីសំណាក់បងប្អូនអាជីវករលក់ដូរនៅផ្សារឈូករិះគន់ទៅលើក្រុមហ៊ុនប្រមូលសម្រាមមានការយឺតយ៉ាវនេះដែរលោកផុនចាន់និលបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣ថា ករណីខាងលើលោកនិងចាត់វិធានការជាបន្ទាន់ឲ្យមន្ត្រីជំនាញរបស់រដ្ធបាលក្រុងសំរោង ប្រាប់ទៅឡានក្រុមហ៊ុនមកប្រមូលយកសម្រាមទាំងនោះឲ្យអស់ ហើយកន្លងលោកក៏បានណែនាំដល់ឡានក្រុមហ៊ុនរហូត ចំពោះសម្រាមសើមដែលគរនៅតំបន់ផ្សារគឺឲ្យយកជារៀងរាល់ថ្ងៃមិនអនុញាតិឲ្យទុកយូថ្ងៃជាដាច់ខាត។

    គួររំលឹកថា បើតាមការលើកពីអ្នកលក់ដូរក្នុងផ្សារឈូក ពួកគាត់មានការទទូចស្នើរសុំជាច្រើនដងមកហើយដែរ ក្នុងនាមអាជីវករ ក៏ដូចជាអ្នករស់នៅផ្សារឈូកស្នើឲ្យអាជ្ញាធរមានវិធានការយ៉ាងតឹងរ៉ឹងបំផុត ទៅលើក្រុមហ៊ុនប្រមូលសំរាមដោយឲ្យមកយកត្រឹមមួយថ្ងៃឬពីរថ្ងៃអីបានហើយកុំទុកឱ្យមានការយឺតយ៉ាងរហូតដល់មួយសប្ដាហ៍បែបនេះតទៅទៀត។ឈឹម.កុសល់។

    spot_img

    អត្ថបទទាក់ទង

    spot_img