More

    រថយន្ត២គ្រឿងសង្ស័យបើកលឿនរ៉េចង្កូតបុកគ្នា រងរការខូតខាតទាំងសងខាងសំណាងល្អពុំមានអ្នករបួស

    spot_img

    (ឧត្តរមានជ័យ)រថយន្ត២គ្រឿងសង្ស័យបើកបរក្នុងល្បឿនលឿនខណ:ពេលមេឃកំពុងមានភ្លផងហើយក៏រ៉េចង្កូតជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹង ក្នុងទិសដោបញ្ច្រាសគ្នាពីជើងទៅត្បូង នៅលើផ្លូវជាតិលេខ៦៨ ក្នុងភូមិស្លែង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យកាលពីវេលាម៉ោងប្រមាណជា០៧និង០៥នាទីយប់ថ្ងៃទី២១ខែតុលាឆ្នាំ២០២៣បណ្តាលឲ្យរងការខូតខាតរថយន្តទាំងសងខាងយ៉ាងដំណុំ។

    សមត្ថកិច្ចអះអាងថា គ្រោះថ្នាក់ចរាចរណ៍នេះ ដោយសារអ្នកបើកបររថយន្តម៉ាកតូយូតាកាម៉ារីឆ្លាម  ពណ៌ទឹកមាសពាក់ស្លាកលេខ០៦៣៩.2L .ភ្នំពេញ មុខរបរជាយោធាបើកលឿន ហើយបត់ចូលស្តាំគេក្នុងស្ថានភាពស្រវឹងមិនបានមើលមុខហើយរ៉េចង្កូតទៅ បុកឡានឆ្លាម១គ្រឿងទៀតពេញទំហឹងតែម្តង៕

    សមត្ថកិច្ចចរាចរណ៏បានបញ្ជាក់បន្ថែមថា អ្នកបើកបររថយន្ត១គ្រឿងទៀតម៉ាកតូយូតាកាម៉ារីឆ្លាមពណ៌ត្រីឆ្លូញពាក់ស្លាកលេខ 2.M.៩៩២៥ .ភ្នំពេញ មុខរបររត់តាក់ស៊ី ៕

    បើតាមសាក្សីនៅកន្លែងកើតហេតុបានអះអាងថា មិនពេញកើតហេតុគាត់បានដឹកភ្ញៀវចេញពីច្រកអន្តរជាតិអូរស្មាច់ លុះមកដល់ចំណុចកើតហេតុក៏ត្រូវបានឡាន១គ្រឿងទៀតមកបើកមកបុកចំតែតែម្តង ពេលនោះគាត់ពុំហ៊ានគេចទៅណាទេពីព្រោះភ្ញៀវនៅពេញឡាន។

    សូមជម្រាបថា ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៏ក្រុងសំរោងបានទៅដល់ធ្វើការត្រួតពិនិត្យធ្វើការវាស់វែងយកវត្ថុតាងទាំងខាងលើមករក្សាទុកនៅអធិការក្រុងសំរោង ដើម្បីរងចាំភាគីទាំងសងខាងចូលមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img