នៅថ្ងៃទី១៧ ខែតុលាឆ្នាំ២០២៣ នៅភូមិប៉ាលិលេយ្យមួយសង្កាត់.ក្រុងប៉ោយប៉ែត។
ប្រជាពលរដ្ឋបានកោតសសើរចំពោះអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែតដែលបានយកគ្រឿងចក្រប្រភេទអ៊ែស្កាទ័រមកកាយសំរាមចេញដឹកតាមរថយន្តយកទៅចោលកន្លែងទីលានចាក់សំរាមនៅក្រុងប៉ោយប៉ែត ក្រោយប្រជាពលរដ្ឋរងការរិៈគន់យ៉ាងចាស់ដៃចំពោះអាជ្ញាធរដែលមិនបានមើលទុកសំរាមចោលស្អុយប៉ៈពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅក្បែរ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា៖ គំនរសំរាមនេះត្រូវបានទុកចោលឲ្យស្អុយរលួយប៉ះពាល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនៅក្បែរខាងមានរយៈពេលជិតកន្លះខែមកហើយមិនឃើញមានក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមចេញទុកចោលនៅកណ្តាលក្រុងប៉ោយប៉ែតជាច្រើនកន្លែងសម្រាប់បង្អួតភ្ញៀវធ្វើអោយបាតបង់សោភ័ណភាព និងបរិស្ថានអរគុណចំពោះអាជ្ញាធរសង្កាត់/ក្រុងប៉ោយប៉ែតដែលបានយកគ្រឿងចក្រកាយសំរាមដឹកទៅចោល។
ក្រោយរងការរិៈគន់ពីសំណាក់ប្រជាពលរដ្ឋឃើញវត្តមានអភិបាលក្រុងប៉ោយប៉ែតលោក គាត ហ៊ុល និង ចៅសង្កាត់ប៉ោយប៉ែតបានដឹកនាំមន្ត្រីក្រោមឱវាទចុះមកពិនិត្យឃើញថាគំនរសំរាមមានក្លិនស្អុយដល់ប្រជាពលរដ្ឋបានយកគ្រឿងចក្រកាយសំរាមដឹកទៅចាក់ចោលនៅទីលានចាក់សំរាមក្រុងប៉ោយប៉ែត។
លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបានសំណូមពរដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែតត្រូវចូលរួមសំអាត និងអនាម័យបរិស្ថានមិនត្រូវចោលសំរាមក្រៅធុង និងទីតាំងបើឃើញបុគ្គលណាយកសំរាមចោលក្រៅធុង និងបោះសំរាមចោលពាសវាលពាសកាលធ្វើប៉ះពាល់បរិស្ថានត្រូវមានវិធានការអប់រំ និងណែនាំមិនស្តាប់ត្រូវមានចំណាត់ការហើយសុំអោយចូលរួមទាំងអស់គ្នាដើម្បីទីក្រុងស្អាតនិងបរិស្ថានល្អ៕(សៅនៅ)