More

    ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចូលមកទឹកដីកម្ពុជាវិញតាមច្រកអូរស្មាច់ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌក្នុង១ថ្ងៃជិត៣០០នាក់

    spot_img

    (ឧត្តរមានជ័យ)ទិដ្ធភាពនៃការវិលត្រឡប់របស់បងប្អូនពលករខ្មែរជាច្រើននាក់ដែលចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញតាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដើម្បីចូលរួមក្នុងពិធីថ្ងៃបុណ្យភ្ជុំបិណ្ឌនាពេលដ៏ខ្លីខាងមុខឆាប់ៗនេះ។

    ប្រភពពីបងស្រីម្នាក់ឈ្មោះឈួន ឃុនអាយុ៤៥ឆ្នាំមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំបានរៀបរាប់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៩ខែតុលាឆ្នាំ២០២៣ថា គាត់នឹងក្រុមគ្រួសារចំនួន៤នាក់ចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃស្របច្បាប់មានរយ:ពេលជិត១០ឆ្នាំមកហើយ ដោយធ្វើការជាអ្នកមើលថែទាំសម្អាតសួននៅខេត្តថាក់បុរី ប្រទេសថៃ ម៉្យាងទៀតការមកលេងស្រុកនារដូវបុណ្យភ្ជុំនេះថៅកែរបស់គាត់បានឲ្យច្បាប់ពួកគាត់រយ:ពេល១អាទិត្យ មួយវិញចំពោះការធ្វើដំណើរពីថៃមកដល់ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់នេះផងដែរនៅព្រឹកមិញផ្ទាល់ខាងអាជ្ញាធរសមត្ថកិច្ចទាំងភាគីថៃនិង សមត្ថកិច្ចខ្មែរ បានជួយសម្រួលក្នុងការបោះត្រាលើលិខិតឆ្លងដែនបានយ៉ាងរលូនតែម្តង។

    បើតាមការបញ្ជាក់ឲ្យដឹងពីលោកឯមបញ្ញារិទ្ធ ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ បានប្រាប់ឲ្យដឹងនៅវេលាម៉ោង៨និង៣០នាទីថា គិតត្រឹមថ្ងៃទី០៩ខែតុលាឆ្នាំ២០២៣នេះពុំទាន់បានបូករបាយការណ៏សរុបនោះទេទាល់តែពេលល្ងាចបានបូកសរុបតែម្តង ជាក់ស្តែងពលករខ្មែរមកពីថៃកាលពីចុងសប្តាហ៏កន្លងទៅថ្ងៃទី០៧/០៨ខែតុលាឆ្នាំ២០២៣នេះមានត្រឹម១ថ្ងៃចាប់២០០ទៅជិត៣០០នាក់ប៉ុណ្ណោះមិនមានលើសនឹងទេ ដោយឡែកភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិចេញទៅក្រៅប្រទេសមានការកើនឡើង ដោយឡែកភ្លៀវចូលមកក្នុងប្រទេសវិញមានការថយចុះ ហើយរយ:ពេល២ថ្ងៃកន្លងមកនេះ ពលករដែលចំណាកស្រុកទៅធ្វើការនៅប្រទេសថៃហើយនាំគ្នាវិលត្រឡប់មកស្រុកកំណើតវិញក្នុងឪកាសបុណ្យភ្ជុំបិណ្ឌ ១ថ្ងៃចាប់តាំងពីព្រឹករហូតដល់ល្ងាចគិតត្រឹមកាលពីអំឡុងថ្ងៃសៅរ៏ទី០៧ខែតុលាឆ្នាំ២០២៣ ពលករខ្មែរធ្វើដំណើរចូលប្រទេសមានចំនួនចាប់ពី១៣៨នាក់ស្រី៧១នាក់ ពលរដ្ធបរទេសមានចំនួន២៧០នាក់ស្រី៩១នាក់មាន៦សញ្ជាតិ។ចំណែកភ្ញៀវធ្វើដំណើរចេញទៅក្រៅប្រទេសពលរដ្ធខ្មែរមានចំនួន៤១៥នាក់ស្រី២២២នាក់ ពលរដ្ធបរទេស២០នាក់ស្រី៥នាក់មាន៣សញ្ជាតិ។

    លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានបញ្ជាក់បន្ថែមថា កាលពីថ្ងៃអាទិត្យទី០៨ខែតុលាឆ្នាំ២០២៣អ្នកធ្វើដំណើរចូលមកក្នុងប្រទេសសម្រាប់ពលរដ្ធខ្មែរមានចំនួន២៥១នាក់ស្រី១២៨នាក់ សម្រាប់ពលរដ្ធបរទេសចូលមកខ្មែរមានចំនួន៥០នាក់ស្រី២៧នាក់មាន៤សញ្ជាតិ។ចំណែកភ្ញៀវជាតិនិងអន្តរជាតិចេញដំណើរទៅក្រៅប្រទេសវិញ ពលរដ្ធខ្មែរមានចំនួន៣៨៨នាក់ស្រី២០៤នាក់ ពលរដ្ធបរទេសមានចំនួន១៨នាក់ស្រី៦នាក់មាន៤សញ្ជាតិ។

    សូមជម្រាបថា នៅក្នុងអំឡុងរដូវបុណ្យភ្ជុំបិណ្ឌគិតត្រឹមថ្ងៃដាក់បិណ្ឌវេនទី១០នេះបើយោងតាមការអះអាងពីបងប្អូនអ្នករត់ឡានតាក់ស៊ីរងចាំដឹកពលករខ្មែរដែលទៅធ្វើការងារប្រទេសថៃហើយវិលត្រឡប់មកទឹកដីកម្ពុជាវិញដើម្បីទៅលេងស្រុកកំណើតពួកគាត់បានលើកឡើងបន្ថែមថា ដូចជាពុំសូវមានពលករចុះមកច្រើននោះទេ ជាក់ស្តែងនៅមាត់ច្រកអូរស្មាច់ផ្ទាល់ឃើញមានតែឡានរាប់សិបគ្រឿងមិនសូវមានមនុស្សជិះទាល់តែសោះអ្នកខ្លះ១ថ្ងៃអត់បានមួយជើងផងក៏មានដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img