More

    អភិបាលស្រុកសំរោងដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង តាមដងផ្លូវជាតិលេខ២

    spot_img

    តាកែវ៖ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០នេះ លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានដឹកនាំមន្រ្តីពាក់ព័ន្ធ ចុះពិនិត្យមើលស្ថានភាពជំនន់ទឹកភ្លៀង នៅតាមដងផ្លូវជាតិលេខ២ ចន្លោះស្ពានអូរព្រាលមកស្ពានអូរឋាន ភូមិព្រៃខ្លា ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ដើម្បីតាមដានពីកម្រិតទឹក ការពារសុខមាលភាពប្រជាពលរដ្ឋ។

    នាព្រឹកមិញនេះ មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តតាកែវ បានប្រើប្រាស់គ្រឿងចក្រ ដើម្បីបើកមុខទឹក ត្រង់ចំណុចស្ពានអូរឋាន លើផ្លូវជាតិលេខ២ផងដែរ ដើម្បីបង្ហូរទឹកចេញ និង ស្រោចស្រង់ស្រូវរបស់ប្រជាពលរដ្ឋ ដែលលិចលង់នៅចំណុចខាងលើ ត្រង់ភូមិព្រៃខ្លា និង ភូមិផ្សេងៗទៀត របស់ឃុំជំរះពេន ស្រុកសំរោងនេះ។

    ក្រោយពីកាយបើកមុខទឹកនេះរួចមក គេសង្កេតឃើញថា ទឹកបានស្រកវិញបណ្តើរៗហើយ និងអាចបន្តស្រករហូត បើសិនពុំមានភ្លៀងបន្ថែមទៀត។

    លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងថា ចំពោះស្ថានភាពជំនន់ទឹកភ្លៀងនេះ រដ្ឋបាលស្រុកសំរោង សុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ អាជ្ញាធរគ្រប់ផ្នែកនឹងខិតខំ ដើម្បីជួយបងប្អូនទាំងអស់គ្នា ឲ្យរួចផុតពីបញ្ហានេះ៕ រូបភាព និងអទ្ថបទ៖ ឆាយ តារា

    spot_img

    អត្ថបទទាក់ទង

    spot_img