បន្ទាយមានជ័យ៖ កម្លាំងនគរបាលចុះបង្ក្រាប(ខេធីវី)ឃាត់ខ្លួនជនសង្ស័យ១៥នាក់មានជនជាតិខ្មែរ ចិន ឥណ្ឌូនេស៊ី រឹបអូសគ្រឿងញៀននិងសម្ភារចំនួន៣៥ប្រភេទត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ចំនួន១៥នាក់មានជនជាតិខ្មែរចំនួន១១នាក់ ជនជាតិចិនចំនួន២នាក់ ជនជាតិឥណ្ឌូនេស៊ីចំនួន២នាក់ ដែលស្នាក់នៅក្នុងបូរីសានស៊ានហូ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកបានបញ្ជាក់ថា៖ នៅពេលឃាត់ខ្លួនជនសង្ស័យ១៥នាក់ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតមានផ្នែកនគរបាលប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលព្រហ្មទ័ណ្ឌបានចុះប្រតិបត្តិបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានចំនួន១៥នាក់ក្នុងនោះមានជនជាតិ២នាក់ ជនជាតិឥណ្ឌូនេស៊ី២នាក់ និងរឹបអូសមានអាវុធខ្លីន១ដើមនិងគ្រឿងញៀននិងសម្ភារប្រើប្រាស់គ្រឿងញៀនសរុបចំនួន៣៥មុខ ដែលបង្ក្រាបនៅទីតាំង(ខែ ធី វី)កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣ក្នុងបូរីសានស៊ានហូរស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរសនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យ១៥នាក់ និងវត្ថុតាងគ្រឿងញៀននិងសម្ភារៈប្រើប្រាស់គ្រឿងញៀននិងអាវុធខ្លីត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតតាមចម្លើយសារភាពនិងធ្វើតេស្តរកសារធាតុញៀនក្នុងចំណោម១៥នាក់ មាន១នាក់អវិជ្ជមានសារធាតុញៀន ហើយត្រូវបានកសាងសំណុំរឿងបញ្ជូនបន្តទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត៕សៅនៅ