បាត់ដំបង៖ ពលរដ្ឋ១គ្រួសារនៅក្រុងបាត់ដំបង លើកដៃសំពះសុំឲ្យថ្នាក់ដឹកនាំជួយអន្តរាគមន៍ ខណៈកូនរបស់គាត់ ត្រូវបានគេចាប់ខ្លួន ដាក់គុកដោយចោទប្រកាន់ ពាក់ព័ន្ធករណីឆបោក រឿងបញ្ចាំរថយន្ត ក្នុងហាងអ្នកមានមួយកន្លែង តាមបណ្តឹងរបស់ម្ចាស់ហាង ដែលជាអធិការងស្រុក។
ប្រភពពីពលរដ្ឋឈ្មោះ ពៅ សុង ភេទប្រុសអាយុ៦០ឆ្នាំ មុខរបរជាអ្នកបើកបររថយន្តសុីឈ្នួលដឹកទំនិញ ដែលត្រូវជាឳពុក និងឈ្មោះ អៀម ហ៊ង ភេទស្រីអាយុ៥៧ឆ្នាំ ដែលត្រូវជាម្តាយ មានទីលំនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង បានរៀបរាប់ប្រាប់បណ្តាញសារព័ត៌មានថា កូនប្រុសរបស់គាត់មានឈ្មោះ ពៅ រ៉ាឌី ភេទប្រុសអាយុ៣០ឆ្នាំ មុខរបរជាបើកបរដឹកទំនិញ ត្រូវបានគេចាប់ខ្លួនដាក់គុក ដោយចោទប្រកាន់ជាច្រើនករណី ទាំងគ្នាមិនបានប្រព្រឹត្តអ្វី ដូចការចោទនោះសោះ គ្រាន់តែជាអ្នកជួយមើលទឹកថ្នាំរថយន្តឲ្យគេតែប៉ុណ្ណោះ ខណៈដែលរថយន្តទាំងនោះ គ្មានឯកសារស្របច្បាប់ ក៏ត្រូវបានម្ចាស់ហាងប្តឹងតែម្តង។
ពួកគាត់បានរៀបរាប់បញ្ជាក់ថា កូនប្រុសរបស់គាត់ ត្រូវបានអ្នកមានម្នាក់ឈ្មោះ សំ សោម ហៅចិន ដែលជាអធិការរងស្រុកសំឡូត និងជាម្ចាស់ហាងឈ្មោះ(វិមានបញ្ចាំ) មានទីតាំងភូមិអណ្តូងព្រីង សង្តាត់អូរម៉ាល់ ក្រុងបាត់ដំបង ប្តឹងចោទពីបទសមគំនិតឆបោក និងប្រើប្រាស់ឯកសារសាធារណៈ ទាំងការចោទប្រកាន់នេះ មិនត្រឹមត្រូវតាមសាច់រឿង ដែលកើតឡើងសោះ។
ពលរដ្ឋដដែលបាន បន្តរៀបរាប់ទៀតថា មានអ្នកយករថយន្ត២គ្រឿង មកដាក់បញ្ចាំនៅហាងខាងលើ ដែល១គ្រឿងម៉ាក តូយ៉ូតា PRADO ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ2W-7134 និង១គ្រឿងទៀតម៉ាក LEXUS-400Hពណ៌ប្រផេះសេរីឆ្នាំ២០០៥ គ្មានស្លាកលេខ ពេលនោះកូនរបស់គាត់ជាអ្នក ជួយមើលថ្នាំរថយន្ត និងជួយពិនិត្យ ស្នាមបុកប៉ះឲ្យគេ មិនបានជាប់ពាក់ព័ន្ធឈ្មោះ ឬជាប់ផ្តិតមេដៃធានាអ្វីមួយឡើយ ម្យ៉ាងវិញទៀតរឹតតែមិនដែល ស្គាល់ម្ចាស់រថយន្តទៅទៀត។ ស្រាប់តែពេលរថយន្តទាំងនោះ មានបញ្ហាជាប់ពាក់ព័ន្ធនឹងករណីក្លែងឯកសារ ខុសច្បាប់ ក៏គេប្តឹងចាប់កូនគាត់តែម្តងទៅ ដោយចោទប្រកាន់៣បទល្មើសថា ទី១បទឆបោក ទី២.បទផ្សំគំនិត និងទី៣.បទក្លែងឯកសារ ហើយក៏ត្រូវបានតុលាការ សម្រេចឃុំខ្លួនតែម្តង។
ម្តាយឳពុកទាំង២នាក់ បានអង្វរក សូមឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយអន្តរាគមន៍ និងចង់ឲ្យមានការស៊ើបអង្កេត ឡើងវិញឲ្យច្បាស់លាស់ ដើម្បីជួយរកយុត្តិធម៌ឲ្យគ្រួសាររបស់គាត់ ខណៈដែលកូនគាត់គ្រាន់តែជាអ្នកជួយគេ ទាំងមិនដឹងអីសោះ បែរជាមានទោសដល់ថ្នាក់នេះទៅវិញ។
គួរបញ្ជាក់ថា សំណុំរឿងលោកអធិការរងប្តឹង ពលរដ្ឋដាក់គុកនេះ គឺបានកើតឡើងប្រមាណជាង១ឆ្នាំមកហើយ ហើយក៏បានបន្តក្តីរហូតមកដល់បច្ចុប្បន្ន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ កន្លងទៅនេះ តុលាការសម្រេច ដាក់គុគលោក ពៅ រ៉ាឌី ១ឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល ព្រមទាំងសងទៅដើមបណ្តឹង ដែលជាអធិការរងស្រុក នូវទឹកប្រាក់ចំនួន៥៤០០០ដុល្លាអាមេរិច។
ពាក់ព័ន្ធនឹងករណីឳពុកម្តាយលោក ពៅ រ៉ាឌី តវ៉ាសំណូមពរឲ្យ ថ្នាក់លើជួយអន្តរាគមន៍រឿង ម្ចាស់ហាងប្តឹងកូនរបស់គាត់នេះ លោក សំ សោម ដែលជាម្ចាស់ហាងទទួលបញ្ចាំរបស់ យីហោ (វិមានបញ្ចាំ) និងជាអធិការរងស្រុកសំឡូត បានបកស្រាយប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីដែលលោកសម្រេចចិត្តប្តឹងនេះ គឺដោយសារតែ មុនពេលដែលយករថយន្តមកបញ្ចាំប៉ុន្មានថ្ងៃ ឈ្មោះ ពៅ រ៉ាឌី បានទូរស័ព្ទមកខ្ចីប្រាក់ពីលោកលើកទី១ ចំនួន៥០០០ដុល្លារ តែលោកថា ទាល់តែមានឯកសារ ទើបព្រមឱ្យខ្ចីប្រាក់នោះ ហើយលើកទី២ ឈ្មោះខាងលើក៏បានទូរស័ព្ទខ្ចីប្រាក់ ពីលោកចំនួន១៥០០០ដុល្លាម្តងទៀត តែទាំងពីរលើកនេះ លោកនៅតែមិនព្រមឱ្យខ្ចីប្រាក់ដដែល ទាល់តែមានឯកសារគ្រប់គ្រាន់ទើបឱ្យខ្ចី ដូច្នេះ បន្ទាប់ពីឃើញរថយន្តទាំងពីរគ្រឿងនេះ អត់មានឯកសារ ទើបលោកសម្រេចចិត្តប្តឹងឈ្មោះ ពៅ រ៉ាឌី តែម្តង៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ
Like!! Thank you for publishing this awesome article.
A big thank you for your article.
Thank you ever so for you article post.
What’s up to every one, the contents present at this site are
actually remarkable for people experience, well,
keep up the good work fellows. https://Www.Wooribet.net/
Д о б р ы й д е н ь ! Н а п о м и н а е м о В а ш е м в ы и г р ы ш н о м б и л е т е Г о с Л о т о ! З а б е р и т е с в о й в ы и г р ы ш : http://www.tinyurl.com/callVose MTGJNF1039949THRT