More

    មន្ទីរទេសចរណ៍ សហការជាមួយរដ្ធបាលខេត្ត ប្រារព្ធទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទទេសចរណ៍ និងការវិនិយោគបៃតង និងទិវាពិភពលោកទីក្រុងស្អាតលើកទី៤៣ ឆ្នាំ២០២៣

    spot_img

    (ខេត្តឧត្តរមានជ័យ)មន្ទីរទេសចរណ៏ខេត្តប្រារព្វទិវាជាតិ ទេសចរណ៏ពិភពលោក ដែលពិធីនេះប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៦ខែតុលា ឆ្នាំ២០២៣ នៅក្នុងបរិវេណខាងលិចសួនស្រះបឹងស្នោរ ក្នុងសង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ  ក្រោមអធិបតីភាព ឯកឧត្តម ឌឺ រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មន្ត្រីរាជការ និងបងប្អូនជាពលរដ្ឋ សិស្សានុសិស្សអញ្ជើញចូលរួមជាច្រើននាក់ផងដែរ។

    ក្នុងឱកាសនោះដែរ លោកស្រី ធិននីមុន្នីរស្មី ប្រធានមន្ទីរទេសចរណ៏ខេត្តបានលើកឡើងថា ប្រធានបទឆ្នាំ២០២៣ នេះ ពិតជាបានរំលេចកាន់តែច្បាស់ថែមទៀតពីតួនាទីនៃវិស័យទេសចរណ៍ ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ក៏ដូចជាការគិតគូរដល់គំរូនៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់តែប្រសើរ ។

    លោកស្រីប្រធានមន្ទីរ បានគូសបញ្ជាក់បន្ថែមថា ជាការពិតណាស់ ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទក: ប៉ុន្តែជាអកុសល ការរីកចម្រើនក្នុងវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង ៣ ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក គួរឱ្យកត់សម្គាល់ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យមួយនេះ ។

    ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តមឌីរ៉ាដូអភិបាលរងខេត្តឧត្តរមានជ័យ ក៏បានលើកឡើងទៀតថា ដើម្បីឱ្យការងារកាន់តែប្រសើរឡើងគឺត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបដិវត្តកម្មឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍  សភាពការណ៍នេះ ធ្វើយ៉ាងណា ធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ ពីការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ ឯកជន ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូតូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសេវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។

    លើសពីនេះទៅទៀតឯកឧត្តម ឌឺ រ៉ាដូ បានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីទេសចរណ៍ពិភពលោកឆ្នាំ ២០២៣ នេះ គឺស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្តល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យ ទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកានមានភាពរស់រវើក ការប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ការច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាន និងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយការប្រកួតប្រជែងខ្ពស់ ។

    សូមជម្រាបថា នាឪកាសអបអរសាទរទិវា ទេសចរណ៏ពិភពលោក ក្រោមប្រធានបទ វិនីយោគបៃតងលើកទី៤៣នេះជាក់ស្តែងមន្ទីរក៏បានណែនាំដល់សិស្សានុសិស្ស និងអញ្ជើញលោកប្រធានមន្ទីរអង្គភាព មកពីតាមបណ្តាអង្គភាពជុំវិញខេត្ត ចូលរួមដាំដើមឈើបន្ថែមនៅតាមសួនច្បារដើម្បីលម្អ ហើយធ្វើអនាម័យ សម្អាតបរិស្ថាន ដើររើស សម្រាមតាមទីធ្លាសួនច្បារនៅថ្ងៃដដែលនេះផងដែរ។ឈឹម.កុសល។

    spot_img

    អត្ថបទទាក់ទង

    spot_img