More

    ទំនប់បង្ហៀទឹកអាងភាស ឆក់យកជីវិតក្មេងសិស្សសាលាម្នាក់ ខណៈម្នាក់ទៀតត្រូវបានសង្គ្រោះ

    spot_img

    (បាត់ដំបង) ក្មេងសិស្សសាលាម្នាក់បានរអិលជើងធ្លាក់ចូលប្រឡាយទឹកលង់ស្លាប់ភ្លាមៗ ខណៈម្នាក់ទៀតត្រូវបានជួយសង្គ្រោះ នៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ នៅចំណុចទំនប់បង្ហៀទឹកអាងភាស ស្ថិតក្នុងក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

    យោងតាមការបំភ្លឺពីឈ្មោះ ហុីង គឹមឡាង ភេទស្រី អាយុ១៣ឆ្នាំ មុខរបរជាសិស្សសាលារស់នៅភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបំភ្លឺថា នៅថ្ងៃទី២ ខែតុលាឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២និង២០នាទី ខ្លួនបានចេញពីរៀនពេលនោះមិត្តភ័ក្ករបស់ខ្លួនឈ្មោះ មឿន រតនៈ ភេទស្រី អាយុ១៣ឆ្នាំ (ជនរងគ្រោះ) រស់នៅភូមិឃុំជាមួយគ្នាបានបបួលខ្លួនមកលេងនៅទំនប់អាងភាស ពេលនោះខ្លួនក៏សម្រេចចិត្តទៅលេងជាមួយដោយជិះម៉ូតូមានគ្នាពីរនាក់ លុះពេលជិះមកដល់ទំនប់អាងភាសខ្លួននិងឈ្មោះ ម៉ឺន រតនៈ បានទុកម៉ូតូនៅក្នុងរោងហើយបានដើរលេងនៅទីនោះនាំគ្នាហូបអី ។

    ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីហូបអីរួច នៅវេលាម៉ោងប្រហែល ១៥និង២០នាទី ខ្លួននិងឈ្មោះ មឿន រតនៈ នៅលើទំនប់អាងរួចចុះលេងមកដល់ជិតពាក់កណ្ដាលផ្លូវឈ្មោះ មឿន រតនៈ ក៏បានរអិលជើងធ្លាក់ចូលក្នុងប្រឡាយទឹកខាងជើងទំនប់ ពេលនោះដែរនាងក៏បានស្រវាឲ្យខ្លួនជួយដែរតែចាប់ដៃមិនជាប់ បណ្ដាលឲ្យធ្លាក់ទឹកទាំងខ្លួនដែរ ពេលនោះខ្លួនក៏បានស្រែកហៅអោយគេជួយហើយក៏មានពូម្នាក់មកទាញដៃខ្លួនចេញពីទឹក ចំណែកឯឈ្មោះ មឿន រតនៈ បានរសាត់ទៅឆ្ងាយ ហើយក៏បានលិចទឹកបាត់ ភ្លាមនោះដែរក៏មានអ្នកនៅលេងជិតៗនោះមកជួយរកនាងដែរតែទម្រាំរកឃើញ ស្រង់នាងមកដាក់លើគោក នាងក៏បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យទៅលើខ្លួនសាកសព និងបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹក(ថប់ផ្លូវដង្ហើម)ពិតប្រាកដ បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់អោយឈ្មោះ សុខ មឿត ដែលត្រូវជាឪពុកបង្កើតដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img