More

    រដ្ឋបាលខេត្តព្រមានចាត់វិធានការក្តៅណែនាំទៅដល់ក្រុមអាជីវកម្មដឹកជញ្ជូននិងកាយរណ្ដៅដីឲ្យចូលរួមគោរព ច្បាប់កុំឲ្យដឹកលើសទម្ងន់ខ្លាំងពេកជាពិសេសគឺពេលដឹកដីចូលក្នុងទីប្រជុំជនសូមគ្របឲ្យបានត្រឹមត្រូវ

    spot_img

    (ឧត្តរមានជ័យ)ចាប់ពីពេលនេះតទៅរដ្ធបាលខេត្តចាត់វិធានការកំណែទម្រង់យ៉ាងក្តៅដូចទឹកពុះហើយចំពោះមន្ត្រីជំនាញរបស់មន្ទីរធនធានរ៉ែនិងថាមពលត្រូវពន្យល់ដល់អាជីវកររកសុីកាយរណ្តៅដី ម្ចាស់សំណង់ឲ្យបានច្បាស់លើការបង់សួយសារបង់ពន្ធជូនរដ្ធស្របតាមច្បាប់ស្តីអំពីការគ្រប់គ្រងធនធានរ៉ែដើម្បីឲ្យមានតម្លាភាព គុណភាពចំពោះ ក្រុមហ៊ុនអាជីវកម្មរកសុីដឹកជញ្ជូននិងជីកកាយរណ្ដៅដី ត្រូវតែគោរព ទៅតាមច្បាប់ ឲ្យបានត្រឹមត្រូវ កុំដឹកលើសទម្ងន់ ហើយ មួយទៀតពេលដែលដឹកឆ្លងកាត់ចូលក្នុងទីប្រជុំជន មិនថាឡានដឹកដី ឡានដឹកខ្សាច់ ត្រូវមានការគ្របឲ្យជិតដើម្បីកុំឲ្យធ្លាក់ដីពាសវាលពាសកាលធ្វើឲ្យប៉ះពាល់ដល់បរិស្ថាននិងរងការខូតខាតហេដ្ធារចនាផ្លូវថ្នល់យ៉ាងធ្ងន់ធ្ងរ ។

    កិច្ចប្រជុំពង្រីកអាជីវកម្មដឹកជញ្ជូននិងកាយរណ្ដៅដីហ្នឹងផ្សព្វផ្សាយប្រកាស អន្តរក្រសួងស្ដីពីការគ្រប់គ្រងនិងការប្រមូលចំណូលសួយសារ ធនធានរ៉ែ ស្តីពីការប្រើប្រាស់ធនធានរ៉ែសំណង់ ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ពិធីនេះផងដែរ ប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២៣ ក្នុងបរិវេណសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។

    ឆ្លៀតក្នុងនោះដែរ លោកម៉ៅសេងហួរប្រធានការិយាល័យ រ៉ែនិងថាមពលខេត្តបាន ធ្វើបទបង្ហាញស្ដីពីការណែនាំដល់គ្រប់ក្រុមអាជីវករ ដែលមានឡាន គ្រឿងចក្ររកស៊ីកាយរណ្ដៅដី ឲ្យយល់នូវកាតព្វកិច្ចនៃការបង់សួយសារ ជាងនេះទៅទៀតគឺត្រូវតែគោរពទៅច្បាប់ដែលបានស្នើសុំអាជ្ញាប័ណ្ណពីមន្ទីររ៉ែក៏ដូចជា ខាងរដ្ឋបាលខេត្តនិងច្រកចេញចូលតែមួយតាមបណ្ដាក្រុងស្រុក លើសពីនេះទៅទៀតសូមឲ្យការដឹកជញ្ជូននៅលើដងផ្លូវលំតាមភូមិត្រូវឲ្យមានស្រោចទឹកជាប្រចាំកុំឲ្យហុយបើដឹកឆ្លងកាត់ឡើងតាមផ្លូវជាតិត្រូវតែមានតង់គ្របបើមិនគោរពច្បាប់ល្មើសដដែលទេមន្ត្រីជំនាញរ៉ែនឹងមានវិធានការ ដោយដកអាជ្ញាប័ណ្ណផ្ទាល់តែម្ដង។

    ជាមួយគ្នានេះលោកស្នងការខេត្តឧត្តរមានជ័យបាន លើកឡើងថា ហើយក៏សូមក្រើនរំលឹកដល់ ម្ចាស់អាជីវកម្មទាំងអស់ខណៈដែលពេលប្រកបអាជីវកម្មដឹកដីលក់ត្រូវតែឲ្យតៃកុងឡានរបស់ខ្លួនត្រូវមានប័ណ្ណបើកបរ កុំឲ្យមានការផាកពិន័យចៀសវាងនូវការប្រើប្រាស់គ្រឿងញៀនហើយនិងចូលរួមគោរពច្បាប់ចរាចរណ៍ពេលបើកបរនៅក្នុងទីប្រជុំជនសុំឲ្យបើកយឺតៗហើយក្នុងពេលបើកបរនៅក្នុង ភូមិក៏ត្រូវបើកយឺតដើម្បីកាត់បន្ថយនៃការគ្រោះថ្នាក់ជាយក្យថាហេតុ។

    ថ្លែងនៅក្នុងឱកាសនោះដែរ ឯកឧត្ដមប៉ែនកុសល្យអភិបាលខេត្តឧត្តរមានជ័យបានសង្កត់ធ្ងន់បន្ថែមទៅលើបងប្អូនក្រុមអាជីវករដែលមានគ្រឿងចក្រអេស្ការមានឡានប្រកបអាជីវកម្មកាយរណ្តៅដីទាំងអស់ដែលបានចូលរួមមកពីតាមបណ្តាក្រុងស្រុកនៅក្នុងភូមិសាស្ត្រក្នុងខេត្តឧត្តរមានជ័យ សូម គោរព នៅតាម ច្បាប់អាជីវកម្មត្រូវតែ ចូលរួម មកសុំអាជ្ញាប័ណ្ណឲ្យបានគ្រប់ៗកុំគេចវេសហើយមកបង់សួយសារតាមច្បាប់កំណត់ដើម្បីបានប្រាក់ចំណូលនេះចូលទៅរដ្ឋ។

    ជាងនេះទៅទៀត ត្រូវចូលរួម សហការជាមួយអាជ្ញាធរដោយ ដឹកកុំឲ្យលើស កុំដឹកធ្ងន់ពេក ដើម្បីកុំឲ្យខូចផ្លូវជាពិសេស អាជ្ញាធរក្រុងស្រុកទាំងប្រាំត្រូវចូលរួមសហការនិងរាយការណ៍រាល់គ្រឿងចក្រដែលកាយដីទៅប៉ះពាល់ ដីសហគមន៏ តំបន់ប្រាសាទមួយចំនួន ហើយលើសពីនេះទៀត យើងឃើញហើយថាសព្វថ្ងៃនេះ ផ្លូវដែលខូចខាតនោះគឺ បង្កឡើងដោយកត្តាឡានដឹកដីឡានធំនេះជាក់ស្ដែងអ៊ីចឹងដើម្បីចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធ ទ្រព្យសម្បត្តិរដ្ឋ ក៏ត្រូវឲ្យមានការសហការចូលរួមពីបងប្អូនអាជីវករដែលជាអ្នករកស៊ីកាយរណ្ដៅដីលក់ម្ចាស់គ្រឿងសំណង់ ព្រមទាំងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗទៀតផងដែរ។ដោយ៖ឈឹម.កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img