More

    គ្រោះថ្នាក់ចរាចរណ៍ រវាងឡានដឹកដែកមួយគ្រឿង បុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យបុរសម្នាក់ស្លាប់បានបង់ជីវិត នៅនឹងកន្លែងកើតហេតុ

    spot_img

    ខេត្តតាកែវ : រសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តV1ដឹកដែកមួយគ្រឿងបុកជាមួយនឹងម៉ូតូសង់ នៅលើដងផ្លូវជាតិលេខ២ស្ថិតនៅលើស្ពានព្រៃសណ្ដែក ភូមិព្រៃសណ្ដែក ស្រុកទ្រាំង ខេត្តតាកែវ បើកបរស្របទិសគ្នាពីត្បូងមកជើង បុកចំពីក្រោយបណ្ដាលឲ្យបុរសម្នាក់ស្លាប់បានបង់ជីវិតនៅនឹងកន្លែងកើតហេតុ។

    ចំណែកតៃកុងរថយន្ត បើកបរត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកទ្រាំងដេញប្រផាប់ចាប់ប្រភីងបានចំនួន៣នាក់។

    បើតាមការរៀបរាប់ឲ្យដឹងពីប្រពន្ធថា បុរសដែលបានស្លាប់បាត់បង់ជីវិតរស់នៅភូមិរការជន្លុង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បច្ចុប្បន្នមកប្រកបរបររកស៊ីលក់ត្រប៉ែ ស្នាក់នៅផ្ទះជួលនៅ ភូមិគោកញ័រ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img