More

    ខឹងគេបត់រថយន្តកាត់មុខស៊ីផ្លេមិនជៀស បើកដេញស្ទាក់បង្កជាហិង្សាផ្អើលពេញផ្លូវ

    spot_img

    ភ្នំពេញ៖ មនុស្សប្រុសស្រី ៤នាក់បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចមួយគ្រឿង ទើបនឹងចេញពីកម្មវិធីមួយកន្លែង បំណងត្រឡប់ទៅផ្ទះ ខឹងរថយន្តស្ទូចដឹកដែក បើកបត់ពីមុខស៊ីផ្លេមិនអែប បើកដេញកាក់ ផ្ទុះកំហឹងប្រតាយប្រតប់ដាក់គ្នាមួយប្រាវ បណ្ដាលឲ្យរងរបួសទាំងសងខាង សមត្ថកិច្ចចុះទៅឃាត់ខ្លួន។

    ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ដកិច្ចកើតឡើងកាលពីវេលាម៉ោង១០និង១០ នាទីយប់ថ្ងៃទី០៧ ខែតុលាឆ្នាំ ២០២០ នៅចំណុចស្តុប២៤ ម៉ោង តាមបណ្តោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពពីភាគីរថយន្តហុីយ៉ាន់ដាយស្តារិច បានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគេមានគ្នាបួននាក់ប្រុសបី ស្រីមួយ បើករថយន្តហ៊ីយ៉ាន់ដាយស្តារិចពណ៌ស មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2AX-5632 ទើបនឹងចេញពីកម្មវិធីគេមួយកន្លែង បំណងត្រឡប់ទៅផ្ទះវិញ ដោយធ្វើតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធី ទិសដៅពីកើតទៅលិច លុះដល់កែងនឹងផ្លូវ ១០០៣ ក៏មានរថយន្តស្ទូចដឹកដែកមួយគ្រឿង ម៉ាក់ហុីយ៉ាន់ដាយក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ3E-5755 បើកបរដោយយុវជនម្នាក់រួម និងយុវជនម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៣ ទិសដៅ ពីត្បូងទៅជើងឆ្លងកាត់ផ្លូវឧកញ៉ាម៉ុងរិទ្ធី បត់ឆ្វេងដៃឆ្ទុះទៅទិសខាងលិច ដោយខឹងបើកបត់ កន្ទុយរថយន្តផ្នែកខាងក្រោយ ប៊ិះប៉ះរថយន្តរបស់ ខ្លួនហើយស៊ីផ្លេមិនអែប និងស៊ីញ៉ូវភ្លើងដាក់សុំទៅមុនមិនព្រមឲ្យទៅ ក៏បានបើករថយន្តដេញ រហូតមកដល់ចំណុចកើតហេតុខាងលើ រួចសួរនាំក៍កើតជារឿងទាស់សំដីដាក់គ្នា ដោយខាងភាគីរថយន្តដឹកដែកថា គេគ្នាខុសអីផងមករឿងគេ ដោយខ្លាំងរៀងខ្លួនកើតជាហិង្សាប្រតាយប្រតប់គ្នា បណ្ដាលឲ្យមានរបួសរៀងរៀងខ្លួន ផ្អើលដល់សមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ភាគីទាំងសងខាងសួរនាំ។

    ក្រោយកើតហេតុសមត្ថកិច្ច បាននាំភាគីសងខាងយកមកប៉ុស្តិ៍នគរបាល រដ្ឋបាលភ្នំពេញថ្មីធ្វើការសួរនាំបន្ត ក្រោយមកភាគីទាំងសងខាង បានសុំទោសគ្នារៀងខ្លួនដើម្បីបញ្ចប់រឿង រួចសមត្ថកិច្ចធ្វើកំណត់ហេតុ និងមានអ្នកមកធានាត្រឹមត្រូវ ទើបសមត្ថកិច្ចឲ្យត្រឡប់ទៅវិញរៀងខ្លួន៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img