- ពាណិជ្ជកម្ម -

ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌទួលគោក សហការជាមួយកម្លាំងនគរបាល នៃស្នងការរាជធានីភ្នំពេញ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីវេលាម៉ោង០៩យប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ៥៩៨ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទូលគោក រាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនយុវជន២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក suzuki smash vពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BT-1066 ឆ្លងកាត់គោលដៅ ត្រូវបានសមត្ថកិច្ចហៅឲ្យឈប់ ឆែកឆេរលើខ្លួនប្រាណ និងក្រោមកែបម៉ូតូ ក៏បានប្រទះឃើញដែកឆាប១ដើម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។
បច្ចុប្បន្នយុវជនទាំង២នាក់រួមនឹងវត្ថុតាង សមត្ថកិច្ចបញ្ជូនខ្លួនទៅអធិការដ្ឋាន នគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំបន្ត៕ រូបភាព និងអទ្ថបទ៖ ស៊ីន កុសល