More

    អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរសម្ភារៈមួយកន្លែងនៅក្រុងព្រះសីហនុ

    spot_img

    (ព្រះសីហនុ)៖ មានករណីអគ្គីភ័យ
    ឆាបឆេះនៅហាងលក់សម្ភារៈប្រើប្រាស់ផ្ទះបាយគ្រប់ប្រភេទមួយកន្លែង បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩:៣៥នាទីព្រឹក ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ត្រង់ផ្លូវបំបែកស្តុបផ្សារលើស្ថិតក្នុងក្រុម១០ភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ។

    បន្ទាប់ពីទទួលបានព័ត៌មានប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចស្នងការនគរបាល ខេត្តព្រះសីហនុ កម្លាំងអធិការនគរបាល ក្រុង កម្លាំងនគរបាលប៉ុស្តិ៍ កម្លាំងកងរាជអាវុធហត្ថខេត្ត/ក្រុងរួមនឹងមន្ត្រីអាជ្ញាធរមូលដ្ឋាន ចម្រុះបានសហការយ៉ាងយកចិត្តទុកដាក់រួមគ្នាចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលាមិនបណ្ដាលឲ្យមានការរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។

    តាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថាដោយប្រើឡានទឹកអស់ចំនួន០៦ គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចំនួន៣គ្រឿង រថយន្តរបស់កងរាជអាវុធហត្ថខេត្តចំនួន១គ្រឿង រថយន្តមូលដ្ឋានអាវុធហត្ថក្រុង ចំនួន ០១គ្រឿង និងរថយន្តរបស់កំពង់ផែស្វាយយ័តក្រុងព្រះសីហនុចំនួន១គ្រឿង។

    សមត្ថកិច្ចបានបន្ថែមទៀតថា អគ្គិភ័យនេះបង្កឡើងដោយសារម្ចាស់ផ្ទះបានសាកអាគុយទៅលើកង់ប្រើអគ្គិសនីរបស់គាត់តាំងពីយប់រហូតដល់ព្រឹក ប៉ុន្តែម្ចាស់ផ្ទះពុំបានដកភ្លើងចេញនោះទេ រហូតឈានដល់ធ្វើឲ្យអាគុយផ្ទុះបែកផ្កាភ្លើងជះមកលើសម្ភារៈដែលនៅក្បែរនោះ ក៏បណ្តាលឲ្យមានការឆាបឆេះភ្លាមៗ ក្នុងករណីនេះមិនមានអ្នកគ្រោះថ្នាក់នោះទេ តែត្រូវខូចខាតសម្ភារៈមួយចំនួននៅក្នុងផ្ទះ រួមទាំងកង់បីប្រើអគ្គិសនី១គ្រឿងផងដែរ។

    ជុំវិញករណីនេះអគ្គីភ័យខាងលើត្រូវបានសមត្ថកិច្ចបាញ់ទឹកពន្លត់គ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង១០:១៥នាទីដោយប្រើទឹកអស់ចំនួន២ឡាន៕

    spot_img

    អត្ថបទទាក់ទង

    spot_img