More

    គណកម្មការទី៩ នៃព្រឹទ្ធសភាជាតិ ដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងក្រុមការងារថ្នាក់ជាតិ បើកវេទិកាពិគ្រោះយោបល់សាធារណៈ

    spot_img

    កោះកុង៖ នាព្រឹកថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០ នេះឯកឧត្តម គង់ សារាជ សមាជិក ព្រឹទ្ធសភា និងជាប្រធានគណៈ កម្មការ ទី៩ នៃព្រឹទ្ធសភាជាតិ បានដឹកនាំគណៈប្រតិភូព្រឹទ្ធសភា និងក្រុមការងារថ្នាក់ជាតិជាច្រើនរូប អញ្ជើញចុះបេសក កម្មក្នុងវេទិកាពិគ្រោះយោបល់ សាធារណៈរវាង គណៈប្រតិភូសមាជិកព្រឹទ្ធសភា ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ “ស្ដីពីសកម្មភាពគាំទ្រការអភិវឌ្ឌ ឃុំសង្កាត់ របស់ថ្នាក់ដឹកនាំខេត្តក្រុង ស្រុក ដែលពាក់ព័ន្ធទៅលើវិស័យ ឌីជីថល តេឡេក្រាម ដែលមានទីតាំងនៅសាលមហោស្របខេត្តកោះកុង។

    អញ្ជើញចូលរួមនាឱកាសនោះរួមមាន ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោក ជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង រដ្ឋ បាលក្រុង ស្រុក និងក្រុមប្រឹក្សាឃុំ សង្កាត់ ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ ជាច្រើនរូប បានអញ្ជើញចូលរួមនៅក្នុងវេទិកានោះផងដែរ។

    មានប្រសាសន៍នៅក្នុងអង្គវេទិកា ឯកឧត្តម គង់ សារាជ សមាជិក ព្រឹទ្ធសភា និងជាប្រធានគណៈ កម្មការ ទី៩ នៃព្រឹទ្ធសភាជាតិបានមានប្រសាសន៍លើកឡើងថា ចំណុចដែលសំខាន់ ហើយ នឹងត្រូវលើកយកមកបញ្ជាក់ជូននៅក្នុងពិធី វេទិកាសាធារណៈនាពេលនេះ ទី១ គឺដើម្បីបម្រើឲ្យ ផលប្រយោជន៍ក្រុមប្រឹក្សា ឃុំ សង្កាត់។
    ទី២ អំពីទស្សនៈនៃការរៀបចំ គឺកិច្ចពិគ្រោះយោបល់ ការដេញ ដោលមតិទៅវិញទៅមក ថាតើ ទស្សនៈ ពិគ្រោះយោបល់ នេះត្រូវធ្វើយ៉ាងដូចម្ដេច ដើម្បីឱ្យកិច្ច ពិភាក្សានិងពិគ្រោះយោបល់ដំ ណើរការ ទៅបានដោយរលូន ហើយនឹងជៀសវាងរាល់ការអស កម្មនានាដែលកើតមានឡើង។

    ឯកឧត្តម គង់ សារាជ បានមានប្រសាសន៍បន្តទៀតថាចំពោះកិច្ចពិភាក្សានិងពិគ្រោះយោបល់នេះ យោងតាមអនុ សាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា គឺបានសំដៅ យកពិការផ្សារជាប់ រវាងថ្នាក់ ដឹកនាំ និងប្រជាពលរដ្ឋ នៅតាមមូលដ្ឋានផ្សេងៗ។
    ម្យ៉ាងវិញទៀតចំនុចដែលសំខាន់នោះគឺ ពីការប្រើប្រាស់ព័ត៌មាន អេឡិចត្រូនិច ឌីជីថល តេឡេ ក្រាម ឆាត តើយើងត្រូវប្រើវាដោយរបៀបម៉េច ដើម្បីឱ្យរហ័ស នឹងដើរទាន់ សម័យ ដូចជាអរិយ៌ប្រទេសនៅលើសកលលោកទាំងមូលផងដែរ ប្រព័ន្ធអេឡិច ត្រូនិកមានសារៈសំខាន់ណាស់ នៅក្នុងការជូនដំណឹង នៅក្នុងការ ផ្ញើឯកសារផ្សេងៗ បានយ៉ាងឆាប់រហ័សទាន់ចិត្តទៀតផង ដូច្នេះ សូមឱ្យថ្នាក់ដឹកនាំ ខេត្តក្រុង ឃុំ សង្កាត់ យកចិត្តទុកដាក់ឱ្យបានល្អប្រសើរ ពីបញ្ហាប្រព័ន្ធឌីជីថល telegram នេះផង សម្រាប់ប្រើប្រាស់ឲ្យទាន់សភាព ការណ៍។

    ឯកឧត្តមបានមានប្រសាសន៍ផ្ដាំផ្ញើជាចុងក្រោយផងដែរថាសូមឲ្យថ្នាក់ដឹកនាំ មូលដ្ឋានក្រុងខេត្ត ត្រូវយកចិត្តទុកដាក់ ជាប្រ ចាំ ពីបញ្ហាប្រជាពលរដ្ឋ ដែលកើតមានឡើង ដូចជាបញ្ហាទំនាស់ដីធ្លីក្នុងនាមថ្នាក់ដឹកនាំ ឃុំ សង្កាត់ ក្រុង ខេត្ត ត្រូវតែដោះស្រាយហើយដោះស្រាយទៀត ដើម្បីបញ្ចប់រឿងរ៉ាវជូនពលរដ្ឋ ដោយសន្តិវិធី ចៀសវាងការប្រើហិង្សាវិធីដើម្បីដោះស្រា យរវាងពលរដ្ឋនិងពលរដ្ឋ ហើយម្យ៉ាងវិញទៀត រាល់បញ្ហាដែលកើតមានឡើង អាជ្ញាធរក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង និងខេត្ត ត្រូវតែប្រញាប់ ដោះស្រាយ ឲ្យបានល្អប្រសើរ ដោយសន្តិវិធីផងដែរ៕ រូបភាព និងអត្ថបទ៖ សុគន្ធី

    spot_img

    អត្ថបទទាក់ទង

    spot_img