More

    ពលករខ្មែរ៦៨នាក់ ដេកអត់បាយលាក់ខ្លួនក្នុងព្រៃ ដោយសារចាញ់បោកមេខ្យល់

    spot_img

    បន្ទាយមានជ័យ៖ ពលករចង់ទៅធ្វើការនៅស្រុកថៃ ប្រុស ស្រី មានតាំងពីក្មេងសរុបចំនួន៦៨នាក់ បានសម្ងំលាក់ខ្លួនក្នុងព្រៃ ដេកទាំងអត់បាយ ទឹក ដោយសាររងចាំមេខ្យល់មកនាំផ្លូវឆ្លងដែន ហើយក៏ត្រូវបានទាហានថៃ ល្បាតឃើញក៏សួរនាំ ទើបដឹងថា ពួកគាត់ចាញ់បោកមេខ្យល់។
    ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ព្រឹក ថ្ងៃទី៩ ខែឧសភាឆ្នាំ ២០២០ត្រង់ចំណុច ជិត ភូមិណងពឺ ស្រុកអរញ្ញ ខេត្តស្រ:កែវ ទល់មុខ និង វត្ត៩៣ ស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
    សមត្ថកិច្ចថៃបានឲ្យដឹងថា : ដោយសារជម្ងឺ កូវីត .១៩,រាលបាតពេញពិភពលោកពិសេសប្រទេសថៃ ធ្វើឲ្យជនជាតិថៃ កើតជម្ងឺនេះមានស្លាប់ មានឆ្លង បង្ខំឲ្យនាយករដ្ឋមន្ត្រីថៃប្រកាសប្រទេសគ្រាមានអាសន្ន រោងចក្រត្រូវបិតទាំងស្រុង ពលករខ្មែរបង្ខំចិត្តចាកចេញពីស្រុក ថៃស្ទើរអស់ រហូតមកដល់សព្វថ្ងៃនេះ ប្រទេសថៃមិនទាន់ដំណើរការដូចមុននោះ ឡើយព្រោះសំអាងថាជំងឺកូវីដ. ១៩ មិនទាន់បានធូរស្បើយនៅឡើយ ប្រជាជនថៃមានការប្រុងប្រយ័ត្នទាំងអស់គ្នា។
    សមត្ថកិច្ចថៃបានបញ្ជាក់ទៀតថា ,អ្វីៗមិនទាន់ដំណើរការនៅឡើយ ដូច្នេះពលករខ្មែរទាំងអស់ចង់មកធ្វើការនៅថៃ ប្រយ័ត្នចាញ់បោកមេខ្យល់។
    ជាក់ស្តែងនៅព្រឹក ថ្ងៃទី៩នេះទាហានឈុតខ្មៅ បានប្រទះឃើញប្រជាពលរដ្ឋខ្មែរមានប្រុស ស្រី និងក្មេងចង់ទៅធ្វើការ នៅស្រុកថៃចាញ់បោកមេខ្យល់ដេក ដាច់បាយទឹកពេញព្រៃក្នុងនោះមាន ចំនួន ៦៨នាក់ ប្រុស ៣៧នាក់ ស្ត្រី ចំនួន២៥នាក់ក្មេង៦នាក់ ត្រូវបាន កងទ័ពឈុខ្មៅ ថៃ ឈរជើង តាមខ្សែបន្ទាត់ព្រំដែន ត្រង់ចំណុច ជិត ភូមិណងពឺ ប្រទះញើញឲ្យបាយទឹកហូប។
    លោក នាយមេប៉ុស្តិ៍ ទាហ៊ាន ឈុត ខ្មៅ ថៃឈ្មោះ ភូងកង ប៊ិន បានឲ្យដឹងថា ,ក្រុមទាហានរបស់លោក បានឃាត់ទុកពលករខ្មែរខុសច្បាប់ ចាញ់បោកមេខ្យល់នោះ យកមកប៉ុស្តិ៍ចេញថវិការផ្ទាល់ខ្លួន ទិញអាហារឲ្យពលករទាំងនោះ ហូបចុក ហើយនិងបញ្ជូន មកតាមច្រកអូរបីជាន់ធ្វើការ ទំនាក់ទំនងឲ្យសមត្ថកិច្ចខ្មែរមកទទួលយកវិញ។
    លោកបានបន្តទៀតថានៅក្រោយៗទៀតថវិការ របស់លោកអស់ហើយមិន អាយជួយពលករខ្មែរបន្តទៅទៀតបានទេ លោកស្នើរ សុំឲ្យខាងកម្ពុជាជួយទប់ស្កាត់ ពលករឆ្លងដែនខុសច្បាប់ផង ណាមួយសព្វថ្ងៃនេះ វីរុសកូវីដ. ១៩ កំពុងតែរាតត្បាតផង ម៉្យាងវិញទៀត ជៀសវៀងពលករទាំងនោះចាញ់បោកមេខ្យល់ផង ព្រោះដឹងថា មេខ្យល់ យកលុយពីពលករម្នាក់ ២.៥០០បាត ហើយមិនបានជូនដល់គោលដៅទេ។
    លោកបានបញ្ជាក់ទៀតថា,ពលករទាំងនោះ ត្រូវបានមេខ្យល់ លួចនាំចូលតាមកន្លែងផ្សេង ត្រូវបានកំលាំង របស់លោក ចុះល្បាត ជួបតាមដុបតាមព្រៃនៃទឹកដីថៃ ហើយត្រូវបានទាហ៊ានថៃ ចាប់បញ្ជូនមកកន្លែង ប៉ុស្តិ៍របស់លោក និងរៀបចំបញ្ជូន ពលករទាំងនោះមកកម្ពុជាវិញតាមច្រកអូរបីជាន់ ក្នុងស្រុអូរជ្រៅ ខេត្តបន្ទាយមានជ័យ អស់ហើយ ផងដែរ៕ រូបភាព និងអត្ថបទ៖ សន សុង

    spot_img

    អត្ថបទទាក់ទង

    spot_img