More

    រថយន្តនិងម៉ូតូបុកប៉ះគ្នា

    spot_img

    ខេត្តព្រះសីហនុ÷មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបុកប៉ះគ្នា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 10:50 នាទីយប់ ថ្ងៃ ច័ន្ទ ទី 31 ខែ កក្កដា ឆ្នាំ 2023នៅតាមបណ្ដោយផ្លូវឯករាជ្យ ត្រង់ចំណុច ផ្លូវកែងThe pizza company ស្ថិតនៅភូមិ3 សង្កាត់4 ក្រុង/ខេត្តព្រះសីហនុ។

    យោងតាមប្រភពប្រជាពលរដ្ឋពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ រថយន្តមួយគ្រឿងពណ៌ទឹកក្រូច ម៉ាក Gwperi ពាក់ស្លាក់លេខ2BI-9650 ដំណើរមានទិសដៅពីជើងទៅត្បូងលុះមកដល់កន្លែងកើតហេតុក៏មានម៉ូតូមួយគ្រឿងទៀត ម៉ាក អាសង់ឌ្រីម ពាក់ស្លាកលេខ 1IQ-2583 មានទិសដៅពីកើតទៅលិចក៏ជ្រុលទៅបុកគ្នាតែសំណាងល្អមិនមានអ្នកមនុស្សរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះទេ។

    ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវបានសម្របសម្រួលដោយភាគីទាំងសងខាងចចារគ្នានឹងព្រមបញ្ចប់រឿងដោយយករថយន្តនិងម៉ូតូរៀងខ្លួន៕

    spot_img

    អត្ថបទទាក់ទង

    spot_img