ទំព័រដើម ទំព័រដើម ផ្ទះពលរដ្ឋជាង២០ខ្នង ត្រូវបានខ្យល់ព្យុះវាយប្រហារ ខូចខាតស្ទើរទាំងស្រុង

ផ្ទះពលរដ្ឋជាង២០ខ្នង ត្រូវបានខ្យល់ព្យុះវាយប្រហារ ខូចខាតស្ទើរទាំងស្រុង

- ពាណិជ្ជកម្ម -

បាត់ដំបង៖ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បានវាយប្រហារទៅលើស្រុកចំនួន០២ ប៉ះពាល់លំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន ២៤ខ្នងនិងផ្លាកគណបក្ស០៣ផ្ទាំង ស្ថិតក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក នៃខេត្តបាត់ដំបង។

យោងតាមរបាយការណ៍ ពីសមត្ថកិច្ចបានគូសបញ្ជាក់អោយដឹងថា ហេតុការណ៍គ្រោះធម្មជាតិភ្លៀងលាយឡំ និងខ្យល់កន្រ្តាក់ខាងលើនេះ បានកើតឡើងកាលពីរសៀល ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន និងចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក។

របាយការណ៍ដដែលបានបញ្ជាក់ថា ក្នុងចំណោមផ្ទះទាំង២៣ខ្នង ដែលរងការខូចខាតក្នុងនោះមាន ឃុំតាស្តា ស្រុកសំពៅលូន ខូចខាតរបើកដំបូលសរុបអស់ចំនួន ១១ខ្នងផ្ទះ និងឃុំបួរ ស្រុកភ្នំព្រឹក ដួលរលំរបើកដំបូលផ្ទះសរុបចំនួន ១៣ខ្នងផ្ទះ រួមជាមួយនឹងផ្លាកគណបក្សប្រជាជនកម្ពុជាចំនួន០២ផ្ទាំង និងផ្លាកគណបក្សដ៏ទៃចំនួន០១ផ្ទាំងផងដែរ តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម