More

    ចតរថយន្តសណ្តោងបញ្ច្រាសផ្លូវ តាកូម៉ាមកលឿនបុកពេញទំហឹង

    spot_img

    ភ្នំពេញ៖ រថយន្តសណ្ដោងដឹកទំនិញធុនយក្សមួយគ្រឿង ចតបញ្ច្រាសផ្លូវមិនដាក់ភ្លើងសញ្ញាសម្គាល់ ឲ្យបានត្រឹមត្រូវ ត្រូវរថយន្តតូយូតាតាកូម៉ាមួយគ្រឿង បុកចំពីមុខពេញទំហឹង បណ្ដាលឲ្យម្ចាស់រថយន្តតាកុម៉ារងរបួសធ្ងន់។
    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១ យប់ថ្ងៃទី ៩ ខែឧសភាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិព្រា ១ សង្កាត់ស្ទឹងមានជ័យទី ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពពីប្រជាពលរដ្ឋនៅ កន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត សណ្តោយធុនយក្សដឹកទំនិញមួយគ្រឿងម៉ាកFUSOបិតស្លាកឡូហ្គោលនៅពីមុខ(L-M-H ដឹកជញ្ជូន)ក្បាលពណ៌សពាក់ស្លាកលេខ ព្រះសុីហនុ3A-6953បើកមកចតនៅចំណុចកើតហេតុខាងលើ ដោយចរបញ្ច្រាសផ្លូវ ក្នុងទិសដៅកើតលិចដោយ មិនបានដាក់ភ្លើងសញ្ញាសម្គាល់ ឲ្យបានត្រឹមត្រូវលុះដល់ម៉ោងកើតហេតុ ក៏មានរថយន្តប្រភេទតូយូតា តាកូម៉ាមួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2BB-9006 បើកបរដោយបុរសម្នាក់បញ្រ្ចាសទិសដៅគ្នា ពីកើតទៅលិចបុកចំពីមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណុំ ចំណែកអ្នកបើកបររថយន្តតាកូម៉ាក បានរងរបួសធ្ងន់ត្រូវបានបងប្អូនជាពលរដ្ឋ ជួយទំនាក់ទំនងហៅរថយន្តសង្គ្រោះបន្ទាន់ មកដឹកជនរងគ្រោះ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរងចាំធ្វើការ ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img