More

    ឯកឧត្តម ហ៊ុន ម៉ានី ដឹកនាំគណ:ប្រតិភូ គណ:កម្មការទី៧នៃរដ្ឋសភា ចុះសួរសុខទុក្ខកម្លាំងជួរមុខតាមបន្ទាត់ព្រំដែន

    spot_img

    ប៉ៃលិន៖ នៅរសៀល ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹង ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:ប្រតិភូគណ:កម្មការទី៧នៃរដ្ឋសភា ដឹកនាំគណ:ប្រតិភូគណ:កម្មការ និងសហការី ព្រមទាំងមានការចូលរួម ពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៃខេត្តប៉ៃលិន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខកងកម្មាំងជួរមុខឈជើង តាមបន្ទាត់ព្រំដែនកម្ពុជាថៃភូមិសាស្រ្តខេត្តប៉ៃលិន សរុប៤៥២នាក់ នៅទីបញ្ជាការវរៈសេនាតូចលេខ១ ព្រមទាំងនាំយកនូវគ្រឿងឧបភោគបរិភោ និងសម្ភារ:សំណង់ ជូនដល់អង្គភាព និងកងកម្លាំងផងដែរ។

    ឆ្លៀតក្នុងឱកាសនោះឯកឧត្តមប្រធានគណៈកម្មការ បានពាំនាំនូវការសួរសុខទុក្ខ ពីសម្តេចប្រធានរដ្ឋសភា និងការនឹករលឹកជាពិសេស ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះកងកម្លាំងទាំងអស់ ហើយក៏ឆ្លៀតឱកាសសម្តែង នូវការគោរពដឹងគុណ និងថ្លែងអំណរគុណចំពោះកងកម្លាំងទាំងអស់ ដែលបានបំពេញភារកិច្ច យ៉ាងសកម្ម និងស្វិតស្វាញបំផុត ក្នុងការការពារជាតិ ការពារបូរណភាពទឹកដី។

    ប្រតិភូនៃគណៈកម្មការទី៧ បានវាយតម្លៃខ្ពស់ចំពោះ ការបំពេញបេសកកម្ម ដ៏ឧត្តមរបស់កងកម្លាំងដែល បាន និងកំពុងការពារនៅតាមបណ្តោយព្រំដែន ជាពិសេសក្នុងតំបន់ប្រតិបត្តិការសឹករងបៃលិន។ការលះបង់របស់កងកម្លាំងទាំងអស់ បានធ្វើអោយកម្ពុជាអាចរក្សាសុខសន្តិភាព និងបានអនុញ្ញាត ឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស អាចរស់នៅប្រកបដោយភាពសុខដុម មិនមានភាពភ័យខ្លាចពីបញ្ហាអសន្តិសុខ ហើយក៍អនុញ្ញាតឲ្យរាជរដ្ឋាភិបាល អាចផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងដឹកនាំប្រទេសជាតិទៅរកកាអភិវឌ្ឍជាបន្តបន្ទាប់៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img