More

    ឯកឧត្តម ហ៊ុន ម៉ានី ជួបប្រជុំជាមួយគណៈអភិបាលខេត្ត ដើម្បីស្វែងយល់សភាពការណ៍នៅមូលដ្ឋាន

    spot_img

    ប៉ៃលិន៖ គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការ បានបន្តដំណើរពីខេត្តបាត់ដំបង ទៅខេត្តប៉ៃលិន ជួបប្រជុំជាមួយគណៈអភិបាលខេត្តប៉ៃលិន ដឹកនាំដោយ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តប៉ៃលិន។

    នេះជាលើកទីពីរ ដែលគណៈកម្មការទី៧ បានចុះបេសកកម្មក្នុងខេត្តប៉ៃលិន ដើម្បីស្វែងយល់ ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យ តាមដានការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ ក៏ដូចជាការស្តាប់នូវបញ្ហាប្រឈមផ្សេងៗ ដើម្បីស្វែងរកដំណោះស្រាយឆ្លើយតបរួមគ្នាមួយ ដែលមានប្រសិទ្ធភាព។

    ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ការចុះបំពេញបេសកកម្មព្រឹកថ្ងៃនេះ មានភាពខុសប្លែកពីឆ្នាំមុន ដោយគណៈកម្មការទី៧ បានផ្តោតកិច្ចពិភាក្សាលើស្ថានភាព វិស័យអប់រំក្នុងបរិបទកូវីដ១៩ និងផលប៉ះពាល់បង្កដោយវិបត្តិកូវីដ១៩ លើវិស័យអប់រំក្នុងក្របខណ្ឌខេត្តប៉ៃលិនផ្ទាល់ និងវិធានការជាដំណោះស្រាយ ដែលខេត្តបានអនុវត្តកន្លងមក៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img