
ប៉ៃលិន៖ កងរាជអាវុធហត្ថឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ និងវត្ថុតាងមួយចំនួន ករណីបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ ក្រោយពីឃាត់ខ្លួនធ្វើតេសទឹកនោម ឃើញមានសារធាតុញៀនក្នុងថែមទៀត។ ការឃាត់ខ្លួននេះ នៅវេលាម៉ោង១២ និង០០ ននាទី ថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ ២០២០ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការចុះអនុវត្តន៍នេះមានកិច្ចសហការ រវាងកម្លាំងកងរាជអាវុធហត្ថនិង ប៉ុស្ដិ៍នគរបាលរដ្ឋបាល ស្ទឹងកាច់ និងកម្លាំងប្រជាការពារ ក្រោមការសម្របសម្រួល ពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានឆែកឆេរលំនៅដ្ឋានមួយកន្លែង ដែលពាក់ព័ន្ធក្នុងករណីប្រើប្រាស់ នៅសារធាតុញៀនដោយខុសច្បាប់ និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ចំនួន ០១ករណី នៅចំណុចដី របស់ឈ្មោះ សេង ដារ៉ាវុធ ស្ថិតនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ករណីខាងលើនេះបង្ក្រាបបានជនសង្ស័យចំនួន០៤នាក់ ៖
១-ឈ្មោះ មុន ថៃ អាយុ ២១ ឆ្នាំ មានទីលំនៅនៅភូមិ ទួល និមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
២-ឈ្មោះ គុណ គង់ អាយុ ២១ មានទីលំនៅនៅភូមិ ទួល និមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៣-ឈ្មោះ សៀវ ឆៃ អាយុ ១៥ ឆ្នាំ មានទីលំនៅនៅភូមិ ទួល និមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
៤-ឈ្មោះ សៀវ វុទ្ធ អាយុ ២៥ ឆ្នាំ មានទីលំនៅនៅភូមិ ទួល និមិត្ត សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
វត្ថុតាងដកហូតរួមមាន៖ ម៉ាស៊ីនកាត់ស្មៅចំនួន ០១ គ្រឿង ផ្លែកាត់តម្រឹមស្មៅចំនួន ០១ ផ្លែ ស៊ាំរៃ ០១ ដើម កាំបិតខ្វែវ ០២ ដើម កាំបិត ០៤ ដើម និងម៉ូតូម៉ាវេវពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខ ប៉ៃលិន 1C-0345។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តប៉ៃលិន ដើម្បីបន្តនីតិវិធី៕ រូបភាព និងអទ្ថបទ៖ ភ្នំខៀវ