More

    រថយន្តក្រឡុកស៊ីម៉ង់ត៍បើកលឿន បុកម៉ូតូ និងកិនអូសរាប់សិបម៉ែត្រ ស្លាប់ម្នាក់របួសធ្ងន់២នាក់

    spot_img

    ភ្នំពេញ៖ យុវជនម្នាក់បានបែកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ យ៉ាងអាណោចអាធ័ម និងពីរនាក់ទៀតបានរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងឆ្លងផ្លូវ ត្រូវរថយន្តក្រឡុកស៊ីម៉ង់បុកពេញទំហឹង កិនអូសរាប់រយម៉ែត្រ កាលពីវេលាម៉ោង០១ យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែឧសភាឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវដួងងៀប កែងនឹងផ្លូវប្រឡាយលូទឹកស្អុយ ភូមិដំណាក់ធំ ៣ ក្នុងសង្កាត់ស្ទឹងមានជ័យទី ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

    ជនរងគ្រោះ(ស្លាប់)និងអ្នករងរបួសធ្ងន់ពីរ នាក់មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

    តាមប្រភពពីបុរសម្នាក់ដែលឃើញ ហេតុការណ៍នៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជនបី នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ពណ៌ខ្មៅស៊េរីឆ្នាំ ២០១៩ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1HR-8272ធ្វើដំណើរតាមផ្លូវប្រឡាយលូទឹកស្អុយ ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើកែង នឹងផ្លូវដួងងៀបក៏មានរថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង របស់ក្រុមហ៊ុនថៃហ្គ័រ(CONCRETE)ក្បាល ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ5A-1737 ធ្វើដំណើរតាមបណ្ដោយផ្លូវដួងងៀបទិសដៅ ពីត្បូងទៅជើងក្នុងល្បឿនលឿន ដូចហោះជ្រុលទៅបុកម៉ូតូពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់បែកក្បាលស្លាប់បាត់បង់ជីវិត នៅនឹងកន្លែងកើតហេតុយ៉ាងអាធ័ម ចំណែកពីរនាក់ទៀត បានរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ ដឹកជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែករថយន្តបង្កកព្យាយាមបើករត់ ដោយម៉ូតូជាប់នៅក្រោយរថយន្តអូសជិត១គីឡូម៉ែត្រ មកដល់ចំណុចមុខការ៉ាស់សាំងលីមឡុង តាមបណ្ដោយផ្លូវ៤២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ តែកុងរថយន្តមើលសភាពមិនស្រួលទុក រថយន្តចោលរត់គេចខ្លួនបាត់ស្រម៉ោល។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសម្ថកិច្ច ធ្វើកំណត់ហេតុរួចដឹកតាម រថយន្តទៅតម្កល់ទុកនៅវត្តទឹកថ្លារងចាំ ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img