More

    អាជ្ញាធរខេត្តប៉ៃលិននាំយកអំណោយ កាកបាទក្រហមចែកជូនពលរដ្ឋ៩៦គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់

    spot_img

    ប៉ៃលិន៖ នៅថ្ងៃ៦រោច ខែភទ្របទ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធទី២៣ ខែកញ្ញា គ.ស.២០២០នេះ ឯកឧត្តម ផាន់ ចាន់ធុល ប្រធានកត្តិយសសាខា និងឯកឧត្តម សៅ សារ៉ាត់ អនុប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ អនុសាខា ក្រុង ស្រុក សមាជិក សមាជិកា យុវជនស្ម័គ្រចិត្ត យុវជន ស.ស.យ.ក និងកម្លាំងទាំងបីប្រភេទ បានចុះចែកស្បៀងអាហារជូនដល់គ្រួសារ រងគ្រោះដោយសារជំនន់ទឹកភ្លៀងសរុបចំនួន ៩៦ គ្រួសារ នៅក្នុងឃុំ ស្ទឹងត្រង់ ខេត្តប៉ៃលិន។

    ក្នុងឱកាសនោះដែរ ឯកឧត្តម ផាន់ ចាន់ធុល បានពាំនាំមកនូវប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេស ក្តីព្រួយបារម្ភ ចំពោះជីវភាពរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈម ទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើង ដោយមិនអាចស្មានបាន។ ហេតុដូចនេះហើយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ឱ្យមន្ត្រីក្រោមឱវាទ ចុះជួយបងប្អូនប្រជាពលរដ្ឋរងគ្រោះទាំងអស់ ដោយគ្មានប្រកាន់និន្នាការនយោបាយអ្វីឡើយ ដោយបាននាំយកនូវគ្រឿងបរិភោគ សម្ភារ ប្រើប្រាស់ និងថវិកាមួយចំនួន ដើម្បីជួយសម្រាលការលំបាក ទៅតាមស្ថានភាពរងគ្រោះជាក់ស្តែង របស់គ្រួសាររងគ្រោះ នីមួយៗ ព្រមទាំងបានពាំនាំនូវសារអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា តាមរយៈ ការតាមដានសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម និងវិធានការ ត្រៀមបង្ការផ្សេងៗទៀត។

    និងសូមសម្តែងនូវការសោកស្តាយ ចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងបង្ករដោយគ្រោះធម្មជាតិ ដែលមិននឹកស្មានដល់ ទន្ទឹមនេះឯកឧត្តម ក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ខ្លួន និង ក្រុមគ្រួសារ ដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹក ដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ចូលរួមថែរក្សាអនាម័យ តាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវពាក់ម៉ាស់នៅពេល ទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៍ដូចជានៅលើពិភពលោកផងដែរ៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img