More

    បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ករណីរំលោភប្អូនថ្លៃ១០ដង

    spot_img

    បាត់ដំបង៖ ឃាត់ខ្លួនបុរសល្មោភកាមម្នាក់នៅល្ងាចថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រហែល១៨៖០០នាទី នៅត្រង់ចំណុចជិតរបងកាស៊ីណូស្រុកភ្នំព្រឹក ស្ថិតក្នុងភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

    ប្រភពពីសម្ថកិច្ចមូលដ្ធានបានឲ្យដឹងថា មានករណីរំលោភសេពសន្ថវៈ លើអនីតិជន កើតឡើងចំនួន០១លើក បង្កឡើងដោយជនសង្ស័យ ឈ្មោះ វ៉ា សុភ័ក្ត្រ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិ-ឃុំខាងលើ ។

    សម្ថកិច្ចបានបន្តទៀតថា ជនសង្ស័យបានធ្វើសកម្មភាពរំលោភសេពសន្ថវៈ លើប្អូនថ្លៃរបស់ខ្លួន ឈ្មោះ ច.ស.ទ អាយុ១៤ឆ្នាំ ( កើតឆ្នាំ២០០៦) រស់នៅផ្ទះជាមួយគ្នាភូមិឃុំខាងលើ។

    បើតាមការបញ្ជាក់ពី ប្រពន្ធរបស់ជនសង្ស័យខាងលើថា ហេតុការណ៏នេះ ខ្លួនបានមកទាន់ឃើញបុរសល្មោភកាមនេះ កំពុងធ្វើសកម្មភាព មកលើកុមារីរងគ្រោះពិតប្រាកដមែន។ ក្រោយមកនិងបានរាយការណ៍ ប្រាប់កម្លាំងអធិការដ្ឋាន នគរបាលស្រុកភ្នំព្រឹក អោយចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។

    បើតាមការសាកសួររបស់សម្ថកិច្ចជនរងគ្រោះ បានប្រាប់ថាកន្លងមកជនសង្ស័យ ធ្លាប់ចាប់រំលោភសេពសន្ថវៈមកលើខ្លួន បានសម្រេចប្រហែលចំនួន១០ដងមកហើយ ពេលរំលោភរួចម្តងៗ ជនសង្ស័យតែងតែហាម និងគំរាមមិនឲ្យនិយាយប្រាប់អ្នកណាឡើយ ដោយសារខ្លាចជនសង្ស័យខាងលើធ្វើបាប ទើបជនរងគ្រោះមិនហ៊ានប្រាប់បងស្រីរបស់ខ្លួនទេ តែនៅថ្ងៃកើតហេតុជនសង្ស័យបំរុង និងចាប់រំលោភម្តងទៀត បងស្រីខ្លួនបានមកទាន់ក៍បែករឿងតែម្តង។

    បច្ចុប្បន្ន៖ជនសង្ស័យខាងលើ ត្រូវបានសម្ថកិច្ចកំពុងសួរនាំនឹងកសាង សំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

    spot_img

    អត្ថបទទាក់ទង

    spot_img