ទំព័រដើម ទំព័រដើម មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចែកនាំអន្សម ដល់ជនក្នុងមណ្ឌលកែប្រែ

មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យចែកនាំអន្សម ដល់ជនក្នុងមណ្ឌលកែប្រែ

- ពាណិជ្ជកម្ម -

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអាទិត្យ ទី២០ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានទទួលស្វាគមន៍ ក្រុមការងាររដ្ឋបាលស្រុកស្វាយចេក ដឹកនាំដោយលោក លឿង សុភក្តិ អភិបាលស្រុក បាននាំយកនំអន្សមគ្រប់ប្រភេទ មានចំនួន២០០នំ មកចែកជូនដល់យុវជន ដែលកំពុងអប់រំផ្ដាច់សារធាតុញៀន នៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន កងរាជអាវុធហត្ថខេត្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

ឱកាសនោះផងដែរលោកឧត្តមសេនីយ៍ត្រី បានថ្លែងអំណរគុណ ដល់ក្រុមការងាររដ្ឋបាលស្រុកស្វាយចេកទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ និងមាន ប្រាជ្ញាឈ្លាសវៃ ដើម្បីបន្តការងារបម្រើប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យកាន់តែប្រសើរឡើង៕ រូបភាព និងអត្ថបទ៖ សន សុង

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម