More

    សម្តេចក្រឡាហោម ស ខេង បានស្នើឲ្យសមត្ថកិច្ចត្រូវតែខិតខំស្វែងរកអ្នកបង្កគ្រោះថ្នាក់ នៅលើស្ពានជ្រោយចង្វារ បណ្តាលឲ្យទារកម្នាក់ស្លាប់

    spot_img

    ភ្នំពេញ ៖ កិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សម្តេចក្រឡា ហោម ស ខេង បានស្នើឲ្យសមត្ថកិច្ចដែលគ្រប់គ្រងគោលដៅនៃគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ ត្រូវខិតខំប្រឹងប្រែងដោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ដល់អ្នករងគ្រោះ ។ ខណៈដែលសំណុំរឿងនេះស្ថិតក្នុងដៃតុលាការហើយនៅស្ងៀមស្ងាត់នោះ សម្តេច ស ខេង បានគូសបញ្ជាក់ថា ៖«អាហ្នឹងច្បាប់មានប្រទេសខ្លះ តែខ្ញុំមិនចាំច្បាប់យើងអស់ទេ ប៉ុន្តែគ្រាន់តែវាពិតជាមានការជាប់គុកក្នុងករណីបែបហ្នឹង» ។ ដើម្បីផ្តល់ភាពយុត្តិធម៌ជូនក្រុមគ្រួសារសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើឲ្យសមត្ថកិច្ចត្រូវតែខិតខំស្វែងរកអ្នកបង្កគ្រោះថ្នាក់នៅលើស្ពានជ្រោយចង្វារ បណ្តាលឲ្យទារកម្នាក់ស្លាប់ ខណៈអ្នកបង្កអាចជាប់ពន្ធនាគារ ។
    សូមជម្រាបថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ កាលពីដើមខែធ្នូ ដែលបណ្តាលឲ្យទារកម្នាក់ស្លាប់ និងមនុស្ស២នាក់រងរបួសធ្ងន់ រហូតមកដល់ពេលនេះជនបង្កមិនទាន់បង្ហាញមុខនៅឡើយ ។ ខណៈអ្នកពិគ្រោះយោបល់លើបញ្ហាចរាចរណ៍ផ្លូវគោកវិញចង់ឃើញយុត្តិធម៌សម្រាប់ជនរងគ្រោះ ។
    អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ក្រោយពីទទួលបានសំណុំរឿងខាងលើតំណាងអយ្យការបានស៊ើបអង្កេតដោយបានស្តាប់ចម្លើយភាគីពាក់ព័ន្ធ និងបានចេញដីកាបញ្ហាឲ្យចូលខ្លួនលើជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ សោម ណូរីទីឃា ប៉ុន្តែជននេះ នៅតែមិនត្រូវបាននាំមកនៅចំពោះមុខអយ្យការ ដើម្បីស្តាប់ចម្លើយអំពីអង្គហេតុខាងលើ ។
    គួរបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត Lexus NX200T និងម៉ូតូមួយគ្រឿងបានកើតឡើងនៅវេលាម៉ោង២ទៀបភ្លឺ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារចាស់ ដែលបណ្តាលឲ្យអ្នកជិះម៉ូតូ៣នាក់ រងរបួសធ្ងន់ក្នុងនោះមានទារកម្នាក់ ។ ម្ចាស់រថយន្តខាងលើឈ្មោះ សោម ណូរីទីឃា ភេទប្រុស អាយុ១៩ឆ្នាំ បានបើកបរក្នុងស្ថានភាពស្រវឹង និងមិនប្រុងប្រយ័ត្នដែលបណ្តាលឲ្យបុកម៉ូតូខាងលើ ។ ចំណែកទារករងគ្រោះ ដែលមានអាយុ៦០ថ្ងៃ បានទទួលមរណៈភាព នារយៈពេល៦ថ្ងៃក្រោយមក៕

    spot_img

    អត្ថបទទាក់ទង

    spot_img