ទំព័រដើម ទំព័រដើម ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ធ្វើពិធីកាន់បិណ្ឌទី១០ នៅវត្តប្រក់ក្តារខេត្តកណ្តាល

ឯកឧត្តម អុី ឈាន និងលោកជំទាវ បាន ស្រីមុំ ធ្វើពិធីកាន់បិណ្ឌទី១០ នៅវត្តប្រក់ក្តារខេត្តកណ្តាល

- ពាណិជ្ជកម្ម -

កណ្តាល៖ ពិធីកាន់បិណ្ឌទី១០ នាព្រឹកថ្ងៃសៅរ៍ ១០ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងលោកជំទាវបណ្ឌិត បាន ស្រីមុំ រួមទាំងបុត្រាបុត្រី និងក្រុមការងារ ជាពិសេសប្រជាពុទ្ធបរិស័ទចំណុះជើងវត្តប្រក់ក្តារ ស្ថិតនៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល បានប្រារព្ធពិធីកាន់បិណ្ឌទី១០ ប្រកបដោយសទ្ធាជ្រះថ្លា និងស្និទ្ធស្នាលជាទីបំផុត ស្របតាមពិធីទំនៀបទម្លាប់សាសនា ប្រពៃណីជាតិខ្មែរតាំងពីដូនតារៀងមក។

នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកជំទាវបណ្ឌិត បានបូជាទៀនធូបផា្កភ្ញីចំពោះព្រះរតនត្រៃ រាប់បាត្រ ព្រមទាំងបាននាំយកនូវទេយ្យទាន គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ បច្ច័យប្រគេនចំពោះព្រះសង្ឃ ដើម្បីឧទ្ទិសនូវកុសលផលបុណ្យក្នុងឱកាសនោះ ជូនទៅដល់វិញ្ញានក្ខន្ធបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការ ទាំង៧សន្ដាន និងឥស្សរជន វីរជន យុទ្ធជន ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដោយសូមឱ្យដួងវិញាណក្ខន្ធអស់លោកទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា បុណ្យ កាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជាណាចក្រកម្ពុជា។ ដោយប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ មិនដែល អាក់ខាន ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន រយៈ ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ បិណ្ឌ៣ … និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។

បុណ្យ ភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែប ព្រះពុទ្ធសាសនា។ ហេីយជារៀងរាល់ឆ្នាំ នៅ ពេល ដល់ ថ្ងៃ ខែ ដែល ត្រូវ ប្រារព្ធ ពិធី បុណ្យ ភ្ជុំបិណ្ឌ គ្រប់ បងប្អូន កូន ចៅ សាច់ ញាតិ សន្ដាន ទាំងអស់ ទោះ នៅ ទី ជិត ឬ ទី ឆ្ងាយ តែង តែ ធ្វើ ដំណើរ ទៅ ជួប ជុំ គ្នា ជា ពិសេស ឪពុក ម្ដាយ ដើម្បី រៀបចំ ម្ហូប អាហារ បាយ សម្ល រ ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់ នៅក្នុងវត្តអារាម៕ រូបភាព និងអត្ថបទ៖ ភ្នំខៀវ

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម