More

    ប្រជាពលរដ្ឋជិត២០នាក់ នាំគ្នាដង្ហែរក្បួនទាមទារឲ្យថៃ បើកច្រកព្រំដែនប៉ោយប៉ែតឡើងវិញ តែត្រូវសមត្ថកិច្ចហាមឃាត់

    spot_img

    បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋជិត២០នាក់ បាននាំគ្នាដង្ហែរក្បួន ដើម្បីទាមទារឲ្យភាគីថៃ បើកច្រកទ្វារអន្តរជាតិប៉ោយប៉ែតឡើងវិញ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០នេះ តែក្បួនដង្ហែរគ្នានេះ ត្រូវបានសមត្ថកិច្ចបំបែក ដោយហេតុផលថាការដង្ហែរទាមទារ វាខុសទៅនឹងច្បាប់ ហើយក៏បានឃាត់ខ្លួនម្នាក់ ទៅសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដោយសង្ស័យថាជាមេក្លោង។

    នៅព្រឹកមិញនេះ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានបញ្ជាក់ថា ការទាមទាររបស់ក្រុមពលរដ្ឋ ដែលពាក់អាវសដោយសរសេរថា “អរគុណសន្តិភាព ខ្ញុំសុំរស់ផង” គឺពួកគេមានគោលបំណងប្រមូលផ្តុំគ្នា ដើម្បីទាមទារឲ្យភាគីថៃ បើកច្រកទ្វារព្រំដែនអន្តរជាតិខ្លងឡឹក-ប៉ោយប៉ែតឡើងវិញ បន្ទាប់ពីភាគីថៃ បានបិទដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីត១៩ អស់រយៈពេលជាច្រើនខែ ធ្វើឲ្យពួកគាត់គ្មានការធ្វើ ប៉ះពាល់ជីវភាពរស់នៅរបស់ពួកគាត់ ហើយអាជ្ញាធរក៏បានពន្យល់ណែនាំ ឲ្យពួកគាត់បំបែកគ្នាត្រឡប់ទៅផ្ទះផងដែរ។

    ដោយឡែកនៅព្រឹកនេះដែរ បុរសម្នាក់ ដែលត្រូវបានសមត្ថកិច្ច នាំខ្លួនទៅសួរនាំ មានឈ្មោះ ស៊ីម វណ្ណៈ ភេទប្រុស អាយុ២៦ឆ្នាំ កំពុងត្រូវបានសាកសួរ ដោយលោក វរៈសេនីយ៍ឯក ធិន ស៊ីនដេត អធិការក្រុងប៉ោយប៉ែត៕ រូបភាព និងអទ្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img