More

    នាយឧត្តមសេនីយ៍អ៉ីឈាននិងលោកជំទាវបានស្រីមុំ ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ..

    spot_img

    (ប៉ៃលិន)នៅព្រឹកថ្ងៃពុធ ០៧រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំមន្ត្រីរាជការ  មន្ទីរ អង្គភាព កងកម្លាំងទាំង៣ប្រភេទ យុវជនស.ស.យ.កខេត្ត យុវជនកាកបាទក្រហមកម្ពុជាខេត្ត លោកយាយ លោកតា ប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាព ឯកឧត្តម អុី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយខេត្តប៉ៃលិន។

    ក្នុងពិធីនេះដែរ ឯកឧត្ដមនាយឧត្តមសេនីយ៍អ៉ីឈាននិងលោកជំទាវបានស្រីមុំ បានបួងសួងដល់គុណបុណ្យព្រះរតនត្រយ័ វត្ថុស័ក្កសិទ្ធិក្នុងលោក បារមីលោកយាយយ៉ាតដែលថែរក្សាទឹកដី នៃខេត្តប៉ៃលិន ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៦ព្រះនាម កិមិរាទេវី បុត្រីទី៦ របស់កបិលមហាព្រហ្ម សូមជួយបីបាច់ថែរក្សា ប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ សូមប្រគេនពរ និងជូនពរដល់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមន្ត្រីរាជការព្រមទាំងបងប្អូនជនរួមជាតិក្នុងខេត្តប៉ៃលិននិងទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងពុទ្ធពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លាងឃ្លាតឡើយ។

    ជាកិច្ចបញ្ចប់ឯកឧត្តមនិងលោកជំទាវបានទស្សនារប៉ាំក្ងោកប៉ៃលិន និងរបាំត្រុដិដែលជាសិល្បះប្រពៃណីដ៏ល្អឯករបស់ខ្មែរយើងផង និងដើម្បីបណ្តេញចេញនូវឧបទ្រប់ចង្រៃក្នុងឆ្នាំចាស់ផ្លាស់ចូលមកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃទី១៤ _១៥_១៦ ខែមេសាឆ្នាំ២០២៣នេះ៕

    spot_img

    អត្ថបទទាក់ទង

    spot_img