
ភ្នំពេញ៖ បុរសម្នាក់ផឹកស្រាABCជាមួយមិត្តភក្កិអស់៥ទៅ៦កំប៉ុង បើករថយន្តរ៉ហ្វ័រមួយគ្រឿង ត្រឡប់ទៅផ្ទះក្នុងល្បឿនលឿនដូចហោះ ជ្រុលទៅបុករថយន្តសាំយ៉ុង ដឹកផ្លែឈើពេញទំហឹង បណ្ដាលឲ្យក្រឡាប់ផ្ងារជើងម្ខាង របួសធ្ងន់ពីររនាក់ស្រាលចុះស្រី៦នាក់។ ចំណែករថយន្តបង្កឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋ យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ទាន់ពេលវេលា។
ហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង៣ទៀបភ្លឺឈានចូលថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២០ នៅចំណុចមុខសាលាបឋមសឹក្សាទឹកល្អក់ តាមបណ្ដោយផ្លូវ ២៥៣ កែងនឹងផ្លូវ ២០២ ក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញខណ្ឌ។
តាមការរៀបរាប់ពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានផឹកសុី ជាមួយមិត្តភក្កិអស់ស្រាABC ចំនួន៥ទៅ៦កំប៉ុង រួចក៏បានត្រឡប់ទៅផ្ទះ ដោយបើករថយន្តម៉ាករ៉េហ្វ័រពណ៌ប្រផេះមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2BC-3977 ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ២០២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានចង្កូតទៅបុករថយន្តសាំយ៉ុង ដឹកផ្លែឈើមួយគ្រឿង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខកំពត2B-0808 បើកបរដោយបុរសម្នាក់រួមដំណើរ នឹងប្រុសស្រី៧នាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ២៥៣ ទិសដៅពីត្បូងទៅជើងចំពាក់កណ្ដាលពេញទំហឹង បណ្ដាលឲ្យរថយន្តដឹកផ្លែឈើក្រឡាប់ផ្ងារជើងម្ខាង ជ្រុះផ្លែឈើរាយប៉ាយពេញផ្លូវ។ នឹងបណ្ដាលឲ្យខាងភាគី រថយន្តសាំយ៉ុងបណ្ដាលឲ្យរងរបួសធ្ងន់ចំនួន ២នាក់និងរងរបួសស្រាលប្រុសស្រីចំនួន៦នាក់។ បន្ទាប់មកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាម។ ចំណែករថយន្តបង្កឆ្លងចរន្ត ឆាបឆេះយ៉ាងសន្ធោសន្ធៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ នាំគ្នាយកបំពង់ពន្លត់អគ្គីភ័យ បាញ់ពន្លត់ទាន់ពេលភ្លាមៗ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ក្នុងការរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល