More

    មន្ទីរសាធារណការបន្តជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងដើម្បីសំរួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

    spot_img

    (បាត់ដំបង) ដើម្បីសម្រួលដល់ការធ្វេីដំណេីរទៅមករបស់បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣នេះ មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង បានបន្តចុះជួសជុលផ្លូវសំបុកមាន់ក្នុងក្រុងជាថ្មីឡើងវិញ ក្រោយរងការខូចខាតដោយទឹកភ្លៀង និងការជះទឹក បាញ់ទឹករបស់បងប្អូនមួយចំនួន ខណៈដែលផ្លូវជាច្រើនខ្សែបានជួសជុលរួចរាល់ជាបន្តបន្ទាប់។

    លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានអោយដឹងថា យោងតាមការចាំបាច់របស់រដ្ឋបាលក្រុងបាត់ដំបងនិងរដ្ឋបាលខេត្តបាត់ដំបង ខាងមន្ទីរក៏បានចុះអន្តរាគមន៍ជួយធ្វើការជួសជុលបន្ទាន់ផ្លូវនៅក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដែលមានជង្ហុកតូច ធំ ដែលកន្លងមកមួយចំនួនបានទទួលរងការខូចខាតដោយសារទឹកភ្លៀង និងមួយចំនួនទៀតរងការខូចខាតដោយមានបងប្អូនរស់នៅលក់ដូរតាមដងផ្លូវ បានជះ និងបាញ់ទឹកជាប្រចាំថ្ងៃផងដែរ ។

    លោកប្រធានបានបន្តថា ការជួយអន្តរាគមន៍ជួសជុលកែលំអផ្លូវដែលរងការខូចខាតឡើងវិញនេះ ដោយត្រូវចំណាយកញ្ចប់ថវិការបស់មន្ទីរខណៈដែលផ្លូវទាំងអស់នេះមិនមែនឋិតនៅក្រោមការគ្រប់គ្រង់របស់មន្ទីរ គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ (គឺរដ្ឋបាលក្រុងបាត់ដំបង និងរដ្ឋបាលខេត្តបាត់ដំបង)។

    ជាមួយគ្នានេះលោកក៏បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋសូមចូលរួមកុំបាញ់ទឹក ឬជះទឹកទៅលើផ្លូវថ្នល់ វាអាចធ្វើអោយប៉ះពាល់ដល់គ្រឹះផ្លូវ និងអាចធ្វើអោយផ្លូវឆាប់ខូចផងដែរ៕

    spot_img

    អត្ថបទទាក់ទង

    spot_img