ទំព័រដើម ទំព័រដើម រថយន្តធំបុករថយន្តផ្សេងទៀត៦គ្រឿង ផ្អើលពេញក្រុងតាខ្មៅ

រថយន្តធំបុករថយន្តផ្សេងទៀត៦គ្រឿង ផ្អើលពេញក្រុងតាខ្មៅ

- ពាណិជ្ជកម្ម -

កណ្តាល៖ សង្ស័យឡានខ្សោយឡើងស្ពានមិនរួច រថយន្តធំមួយគ្រឿង រអិលថយក្រោយ ជាន់ហ្វ្រាំងមិនជាប់ បណ្តាលឲ្យបុកប៉ះរថយន្ត អ្នកដំណើរជំនួន៦គ្រឿងផ្សេងទៀត បង្កការកកស្ទះ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នេះ បានកើតឡើង នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ស្ថិតនៅលើស្ពានព្រែកសំរោង ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ខាងលើ មិនបង្កឲ្យមនុស្សមានគ្រោះថ្នាក់ដល់ជីវិតនោះទេ គឺគ្រាន់តែរងរបួសបន្តិចបន្តួច ប៉ុន្តែមានរថយន្តខូចខាតសរុបចំនួន៦គ្រឿង។ ករណីនេះ គឺបង្កឡើងដោយរថយន្តធំមួយគ្រឿង ប្រភេទភ្លៅ៥ ដឹកទំនិញបើកឡើងស្ពានខាងលើ ទំនងជាឡើងមិនរួច ហើយក៏រអិលថយក្រោយ ហ្វ្រាំងមិនជាប់ ទើបបណ្តាលឲ្យប៉ះរថយន្តគេនៅពីក្រោយតែម្តង។

យ៉ាងណាក៏ដោយ រយះពេលមួយព្រឹកធំ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ថា ករណីនេះដោះស្រាយរបៀបណានោះទេ ដោយយកយានយន្តទាំងនោះទៅរក្សារទុកសិន ពិសេសសមត្ថកិច្ចកំពុងតាមចាប់អ្នកបើកបរឡានធំ ដែលបានរត់គេចខ្លួន ឲ្យមកទទួលខុសត្រូវក្នុងករណីនេះ។ ក្រោយការអូស និងស្ទូចរថយន្តចេញរួច ចរាចរណ៍មានភាពល្អប្រសើរឡើងវិញ៕ ដោយ៖ ខ្លឹមតូច

- ពាណិជ្ជកម្ម -
ទទួលផ្សាយពាណិជ្ជកម្ម