More

    លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន​ ៖​ រដ្ឋបាលខេត្តស្វាយរៀងប្រារព្ធពិធីជូនពរ​ អបអរសាទរចូលឆ្នាំប្រពៃណីជាតិខ្មែរ

    spot_img

    លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង បាន អញ្ជើញជាអធិបតី នៅក្នុងពិធីជូនពរ អបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​រវាងថ្នាក់ដឹកនាំ ខេត្តស្វាយរៀង ( កម្ពុជា ) និង ថ្នាក់ដឹកនាំ ខេត្តឡុងអាន និង ខេត្ត តៃនិញ ( ប្រទេស វៀតណាម ) ស្ថិតនៅ សាលប្រជុំ អាគារ “ ឃ ” សាលាខេត្ត ស្វាយរៀង​ នាព្រឹកថ្ងៃសៅរ៍ ១១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ ។

    ថ្លែងក្នុងឱកាសនោះ​ លោកជំទាវកិត្តិសង្គហបណ្ឌិត​ បានមានប្រសាសន៍ថា​ បន្ទាប់ពីបានបេីកប្រទេសឲ្យដំណេីរការឡេីងវិញ​ ក្រោយវិប្បត្តិកូវីដ១៩​ កម្ពុជា​-វៀតណាម​ នៅតែរក្សាបាននូវ​ « ភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ​ និង ស្ថិរភាពយូរអង្វែង » កិច្ចសហប្រតិបត្តិការរវាងខេត្តទាំងបី ក៏ នៅតែ ត្រូវបានធានា និងពង្រឹងជាបន្តបន្ទាប់ យ៉ាង មានប្រសិទ្ធភាព ដែលឆ្លុះបញ្ចាំង តាមរយៈ ការសហការ សម្របសម្រួល យ៉ាងជិតស្និទ្ធិធ្វើ ឲ្យ ធានាបាន នូវ និរន្តរ៍ភាព នៃ ការផ្លាស់ប្ដូរ និង ការចរាចរណ៍ទំនិញ និងផលកសិកម្ម នៅតាមព្រំដែន ការបង្កលក្ខណៈ ងាយស្រួលដល់ ប្រជាពលរដ្ឋ ទាំងសងខាង ធ្វើការប្រមូលផលដំណាំ ផសេងៗ នៅតាម ព្រំដែនបានរលូន និងល្អប្រសើរ ការរួមគ្នា កែលម្អ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធ ព្រំដែន ការផ្ដល់ ព័ត៌មានគ្នាទៅវិញទៅមក ក្នុងការទប់ស្កាត់ និងបង្ក្រាប បទល្មើស ឆ្លងដែនគ្រប់ ប្រភេទ ជាពិសេស ការជួយឧបត្ថម្ភគាំទ្រគ្នា ទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺ កូ វីដ១៩ ៕

    spot_img

    អត្ថបទទាក់ទង

    spot_img