More

    សូមមានការប្រុងប្រយ័ត្នជាមួយនឹងការ​ការ​ឆបោក​ដែល​ស្នើសុំឱ្យផ្ញើ Screenshot របស់កម្មវិធី Telegram!

    spot_img

    មួយរយៈពេលកន្លងមកនេះ មានជនខិលខូចបានធ្វើការលួងលោមបោកបញ្ឆោតដើម្បីលួចយកលេខកូដសម្ងាត់ ពីជនរងគ្រោះ តាមរយៈឱ្យជនរងគ្រោះធ្វើការថតស្រ្គីនទូរសព្ទ (Screenshot) ខណៈពេលដែលជនខិលខូចព្យាយាម ចូលទៅក្នុងគណនីរបស់ជនរងគ្រោះ ដែលពេលនោះលេខកូដសម្ងាត់ (OTP) វានឹងលោតលើស្រ្គីនទូរសព្ទ ស្របពេលដែលយើងធ្វើការថតស្រ្គីនទូរសព្ទ ហើយបាញ់ផ្ញើទៅជនខិលខូចដោយមិនដឹងខ្លួន។ បន្ទាប់មកពួកគេនឹងចូលទៅប្រើប្រាស់តេឡេក្រាមរបស់ជនរងគ្រោះ និងធ្វើការប្ដូរលេខទូរសព្ទដើម្បីកាន់កាប់តេឡេក្រាមនោះទាំងស្រុងតែម្តង។

    ក្រោយពីបានកាន់កាប់តេឡេក្រាមរបស់យើងហើយ ជនអនាមិកបានចូលពិនិត្យមើលរាល់សារទំនាក់ទំនងរបស់យើងទាំងអស់ និងរកមើលសារណាដែលសំខាន់ពាក់ព័ន្ធនឹងការទូទាត់លុយកាក់ជាដើម ក៏បន្លំជាជនរងគ្រោះឆាតទៅមិត្តភក្តិសាច់ញាតិរបស់ជនរងគ្រោះដើម្បីធ្វើការផ្ទេរប្រាក់ឱ្យខ្លួន។ ហេតុដូច្នេះដើម្បីចៀសវាងក្នុងការជួបបញ្ហាបែបនេះ សូមអ្នកប្រើប្រាស់អនុវត្តតាមវិធីសាស្រ្តដើម្បីទប់ស្កាត់ដូចខាងក្រោម៖

    ទី១-អ្នកគួរប្រើ Two steps verification ដោយបង្កើតលេខសម្ងាត់ផ្ទាល់ខ្លួន បន្ថែមពីលើលេខកូដសម្ងាត់(OTP) ដែលផ្ដល់ឱ្យពីខាងក្រុមហ៊ុន។

    ទី២-សូមពិនិត្យឱ្យបានច្បាស់ នៅពេលដែលអ្នកមិនស្គាល់ ឬមិត្តភក្តិសាច់ញាតិ ឆាតទំនាក់ទំនងមកពាក់ព័ន្ធនឹងការផ្ទេរប្រាក់ទៅគណនី​មិន​ច្បាស់លាស់​ ឬសួរនាំព័ត៌មានផ្ទាល់ខ្លួន។ លោកអ្នកគួរតែទាក់ទងគ្នាតាមទូរសព្ទផ្ទាល់ដើម្បីបញ្ជាក់អត្តសញ្ញាណ​បង្ការ​ទប់ស្កាត់​ការ​ឆបោក​ណា​មួយ​៕

    spot_img

    អត្ថបទទាក់ទង

    spot_img