More

    បុរសម្នាក់ ចូលទីតាំងម៉ាស្សាកោសជប់មួយកន្លែង ខណៈពេលម៉ាស្សារួចក៏បានត្រឡប់ទៅផ្ទះវិញ តែបេីកកាបូបរាប់លុយឃេីញសុទ្ធតែលុយក្លែងក្លាយចំនួន៨០០ដុល្លា និងលុយសុទ្ធចំនួន១០០ដុល្លា

    spot_img

    ភ្នំពេញ ៖ កាលពី ថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២៣ បុរសម្នាក់បានចូលទីតាំងម៉ាស្សាកោសជប់មួយកន្លែងយីហោតម្លៃ ១០០០០រៀល ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ខណៈពេលម៉ាស្សារួចក៏បានត្រឡប់ទៅផ្ទះវិញតែបេីកកាបូបរាប់លុយឃេីញសុទ្ធតែលុយក្លែងក្លាយចំនួន៨០០ដុល្លានិងលុយសុទ្ធចំនួន១០០ដុល្លាក៏បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ច ។
    បុរសរងគ្រោះ បានរៀបរាប់ឱ្យដឹងថា មុនកើតហេតុ រូបគាត់មានលុយសុទ្ធទុកនៅក្នុងកាបូបចំនួន៩០០ដុល្លាដេីម្បីទុកទិញម៉ូតូ រួចក៏បានចូលទៅក្នុងទីតាំងម៉ាស្សារមួយកន្លែងយីហោ តម្លៃ១០០០០រៀល ក្រោយពីម៉ាស្សារួច រូបគាត់ក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ តែមួយសន្ទុះក្រោយមកក៏បានបើកកាបូបមើល និងរាប់លុយ ស្រាប់តែឃើញលុយក្រដាស១០០ដុល្លាក្លែងក្លាយ ចំនួន៨០០ដុល្លានិងលុយសុទ្ធ ចំនួន១០០ដុល្លានៅក្នុងកាបូប ។ ភ្លាមនោះដែរបុរសរងគ្រោះក៏បានស្លន់ស្លោរត់មករកទីតាំងម៉ាស្សាវិញ និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្ដិ៍រដ្ឋបាលដង្កោ ដើម្បីសុំឱ្យសមត្ថកិច្ចមូលដ្ឋានជួយអន្តរាគមន៍ ។ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងកងកម្លាំងអាវុធហត្ថខណ្ឌដង្កោ ចុះមកដល់និងធ្វើការសួរនាំទៅលើនារីនិងម្ចាស់ហាងម៉ាស្សា ព្រមទាំងនាំខ្លួននារីជាម្ចាស់ហាងម៉ាស្សា និងបុរសរងគ្រោះយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដង្កោ ដើម្បីសួរនាំបន្តនិងដោះស្រាយតាមនីតិវិធី ៕

    spot_img

    អត្ថបទទាក់ទង

    spot_img