More

    រថយន្តម៉ាកគាវីស្តូ ឡើងជែងមិនប្រយ័ត្នបុករះ បណ្តាលអោយខូចខាតរថយន្ត៣គ្រឿង និងផាសអាប់១គ្រឿង មនុស្សរងរបួសធ្ងន់ស្រាល៤នាក់

    spot_img

    បន្ទាយមានជ័យ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣  រថយន្តម៉ាកគាវីស្តូឡើងជែងមិនប្រយ័ត្នបុករៈបណ្តាលអោយខូចខាតរថយន្ត៣គ្រឿង​ ផាអាប់១គ្រឿង និងមានមុស្សរងរបួសធ្ងន់ស្រាល៤នាក់ ដែលកើតឡើង នៅលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ។

    ប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានរថយន្តម៉ាក់គាវីស្តូ ពាក់ផ្លាក់លេខ ភ្នំពេញ 2V.1442 មានអ្នករួមដំណើរក្នុងឡាន២នាក់ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីកើតមកលិច ក្នុងល្បឿនលឿនបានឡើងជែងខាងឆ្វេងបណ្តាលបុករថយន្តកាំម៉ារីឆ្លាម ពាក់ផ្លាក់លេខ បន្ទាយមានជ័យ 2A.3224 ដែលមកបញ្ច្រាស់ទិសគ្នាពីលិចមកកើតហើយរុលទៅបុកផាអាប់១គ្រឿងទៀត និងបន្តទៅប៉ៈរថយន្តសេរីទំនើប អុីស៊ុយស៊ុយ ឌុយមិច ពាក់ផ្លាក់លេខ ភ្នំពេញ2BS.9221 បណ្តាលខូចខាតរថយន្ត៣គ្រឿង និងផាអាប់១គ្រឿង របួសធ្ងន់ស្រាល ៤នាក់ ស្រី១នាក់។

    ក្រោយវាស់វែងហើយ ត្រូវបានសម្ថតកិច្ចជំនាញយកទៅវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ ដើម្បីដោះស្រាយតាមច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img