More

    ឃាត់ខ្លួនជនសង្ស័យ០៣នាក់ក្នុងករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យកកន្រ្តកលុយ)

    spot_img

    ខេត្តបាត់ដំបង! កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប​ ​ដែលដឹកនាំដោយលោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យនគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានចុះប្រតិបត្តិការបង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣នាក់​ ពាក់ព័ន្ធក្នុងករណីលួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យកកន្រ្តកលុយ)​ ។

    កិច្ចប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង​ ១៣និង៣០នាទី​ ថ្ងៃទី​០៩ ខែ​មីនា ឆ្នាំ​ ២០២៣ នៅ​ចំណុច​មុខផ្ទះសំណាក់ យីហោ សុភ័ក្ត ស្ថិតភូមិ​ជ្រៃកោង សង្កាត់ស្លាកែត ក្ក្រុងបាត់ដំបង បន្ទាប់ពីពួកគេបានធ្វេីសកម្មភាពដោយជិះ​ម៉ូតូ​ចំនួន​០២គ្រឿង​ ទៅ​ឆក់​យក​កន្ត្រកដាក់លុយរបស់​ជនរងគ្រោះ​ឈ្មោះ​ ​ថាវ លក្ខិណា ភេទស្រី អាយុ​ ៤១ឆ្នាំ​ នៅ​ចំណុច​ជិតសាលាពេទ្យផ្សារបឹងឈូក ស្ថិតក្នុងភូមិ​ព្រែកមហាទេព សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​។

    ជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ​ មាន សីហា ហៅ ឈីវ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​ចំការសំរោង១ សង្កាត់ចំការសំរោង ក្ក្រុងបាត់ដំបង /ទី២-ឈ្មោះ​ ឆុំ ឆាយវិសុទ្ធ ហៅ​ វីន​ ភេទប្រុស​ អាយុ​ ១៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​អូរតានប់ សង្កាត់ក្ដុលដូនទាវ ក្ក្រុងបាត់ដំបង /ទី៣- ឈ្មោះ​ ហ៊ុន វណ្ណារ័ត្ន ហៅ រ័ត្ន​ ភេទប្រុស​ អាយុ​ ១៦ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្ក្រុងបាត់ដំបង ។

    វត្ថុតាង​ដកហូត​រួម​មាន​ ៖
    -​ ម៉ូតូចំនួន ០២គ្រឿង ម៉ាកហុងដាឃ្លីក(Honda Click) ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ស្លាកលេខ ព្រះសីហនុ 1AF-7600 និងម៉ូតូម៉ាកហុងដាឌ្រីម(Honda Dream) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ បាត់ដំបង 1U-6153 (ជាមធ្យោបាយជិះធ្វើសកម្មភាព) ។

    ក្រោយពីឃាត់ខ្លួន បច្ចុប្បន្ន​ជនសង្ស័យត្រូវបានការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

    spot_img

    អត្ថបទទាក់ទង

    spot_img