More

    រថយន្តក្រុងមួយគ្រឿង ដែលគេទុកចោលរយៈពេលជិត២ឆ្នាំមកហើយ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យមានគេលួចដុត

    spot_img

    ភ្នំពេញ ៖ កាលពី ថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៣ រថយន្តក្រុងមួយគ្រឿងដែលគេទុកចោលរយៈពេលជិត២ឆ្នាំមកហើយ ត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់ នៅចំណុចមុខរោងចក្រផលិតម៉ូតូកង់បីឥណ្ឌាមួយកន្លែង តាមបណ្ដោយផ្លូវបេតុង ភូមិច្រេះសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
    ប្រភពព័ត៌មានពីសន្តិសុខយាមនៅរោងចក្រកន្លែងកើតហេតុខាងលើបានឲ្យដឹងថា រថយន្តក្រុងមួយគ្រឿងនេះត្រូវបានម្ចាស់ យកមកទុកចោលនៅចំណុចកើតហេតុ រយៈពេលជិតពីរឆ្នាំមកហើយដោយមិនដឹងថាម្ចាស់នៅទីណានោះទេ លុះដល់ម៉ោងកើតហេតុរូបគាត់ក៏បានអណ្ដាតភ្លើងឆេះចេញពីរថយន្ត រួចក៏បានចេញពីរោងចក្រមកមើលក៏ឃើញមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ដោយសង្ស័យមានគេលួចដុត ទើបបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នករស់នៅក្បែរខាងនាំគ្នាទាញទុយោទឹកបាញ់ពន្លាត់ តែមិនអាចគ្រប់គ្រងបាន ក៏បាននាំគ្នារាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានហៅ រថយន្តពន្លត់អគ្គីភ័យចំនួន ២ គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ ទើបបានរលត់ទៅវិញជាស្ថាពរ ។
    ករណីអគ្គីភ័យនេះ គឺមិនបណ្ដាលឱ្យមានអ្នកណារងរបួសនោះទេ គ្រាន់តែរងការខូចខាតរថយន្តទាំងស្រុង៕

    spot_img

    អត្ថបទទាក់ទង

    spot_img