More

    ម៉ូតូ និងរថយន្តបុកបញ្ច្រាសទិសគ្នា ស្លាប់ម្នាក់របួសធ្ងន់២នាក់

    spot_img

    ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ និងយុវជនប្រុសស្រី២នាក់ទៀត បានរងរបួសធ្ងន់បន្ទាប់ពី ជិះម៉ូតូបញ្រ្ចាស់ទិសយ៉ាងលឿន ទៅបុករថយន្តឡិចសុីស ពេញទំហឹង កាលពីវេលា ម៉ោង០៣និង៣០នាទីយប់ទៀបភ្លឺ ឈានចូលថ្ងៃសៅរ៏ ទី០៥ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្តុបកប់ស្រូវតាមបណ្តាលេខ៤កែង និងផ្លូវវិមានឈ្នះឈ្នះ ក្នុងភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យរាជធានីភ្នំពេញ។

    អ្នកស្លាប់មានឈ្មោះ ម៉ៃ មីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិបុសតាឯក ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ចំពោះអ្នករងរបួស មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ដោយជិះម៉ូតូឌុបគ្នា៣នាក់ ម៉ាកនិច ពណ៌ក្រហមលាយស ពាក់ផ្លាកលេខកណ្តាល1Y.2802។ ចំណែកឯរថយន្តម៉ាកឡិចសុីសRX300 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2T.7858 បើកបរដោយបុរសម្នាក់។

    ប្រភពពីប្រជាពលរដ្ឋម្នាក់ ដែលឃើញហេតុការណ៏បាន ប្រាប់ឲ្យដឹងថាដំបូងឡើយ គេឃើញរថយន្តឡិចសុីសមួយគ្រឿង បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទឹសដៅពីលិចទៅកើតយ៉ាងលឿន ខណះមកដល់កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានម៉ូតូម៉ាកនិចមួយគ្រឿង បើកតាមបណ្តោយផ្លូវជាតិលេខ៤ ទឹសដៅពីកើតទៅលិចជិះបញ្រ្ចាស់ទឹស យ៉ាងលឿនមកបុក រថយន្តខាងលើចំខាងមុខខាងស្តាំពេញទំហឹង ធ្វើឲ្យម៉ូតូខ្ទិចមើលលែងយល់ និងស្លាប់យុវជនម្នាក់រងរបួសធ្ងន់២នាក់ប្រុសស្រី។ ភ្លាមៗក៏មានរថយន្តពេទ្យមកដឹក យកទៅសង្រ្គោះជីវិតផងដែរ។ចំណែកអ្នកបើករថយន្ត បានបើកទ្វារចុះរត់ទៅបាត់។

    ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះមកដល់កន្លែងកើតហេតុ ហើយក៏ទាក់ទងទៅជំនាញផ្នែកចរាចរណ៍ ឲ្យមកវាស់វែងយកម៉ូតូ និងរថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នា នៅពេលក្រោយ ដោយឡែកសពសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅវត្តទឹកថ្លារងចាំសាច់ញាតិ មកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

     

    spot_img

    អត្ថបទទាក់ទង

    spot_img