More

    ជនជាតិចិនបើករថយន្តស៊េរីទំនើបម៉ាកALPHADបុកម៉ូតូពីក្រោយ បណ្ដាលបុរសម្នាក់រងរបួសធ្ងន់ រួចព្យាយាមបើករត់ត្រូវបានប្រជាពលរដ្ឋដេញឃាត់ជាប់

    spot_img

     

    ភ្នំពេញ: បុរសជនជាតិចិនមួយក្រុមមានគ្នា ៥ ទៅ ៦ នាក់បើករថយន្តស៊េរីទំនើបម៉ាកALPHAD មួយគ្រឿងបុកម៉ូតូពីក្រោយដួលបោកទៅនិងថ្នល់បណ្ដាបុរសម្នាក់រងបួសធ្ងន់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩និង៣០ នាទីយប់ថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅត្រង់ចំណុចគល់ស្ពានអាកាសផ្សារដីហុយខាងកើត មុខមណ្ឌលសុខភាពទឹកថ្លា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូស្មាក់វីមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CS-6159ធ្វើដំណើរទោសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកALPHADពណ៌សពាក់ស្លាកលេខភ្នំពេញ2AQ-1326បើកបរដោយបុរសជនជាតិចិនម្នាក់ និងមានបុរសជនជាតិចិន៤ ទៅ ៥ នាក់ទៀតរួចដំណើរជាមួយ ដោយធ្វើដំណើរមកពីក្រោយ ក្នុងល្បឿនលឿន ក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនិងថ្នល់បណ្តាលម្ចាស់ម៉ូតូរងរបួសធ្ងន់សន្លប់ស្ដូកស្ដឹង ភ្លាមនោះត្រូវបានរថយន្តសាមុយដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្តបង្ករបានព្យាយាបើករត់រហូតទៅដល់ចំណុចមុខអាគារក្រុមហ៊ុនប៊ូយ៉ុង ត្រូវបានបងប្អូនប្រជាពលរដ្ឋដេញឃាត់ជាប់ រួចឃាត់អ្នកបើករថយន្តបង្គ ប្រគល់ជូនសមត្ថកិច្ចនាំមកប៉ុស្តិ៍នគរបាលដើម្បីធ្វើការនាំបន្ត។

    ចំណែករថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img