More

    លោកស្រី ឈី វ៉ា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ច ការទទួលបន្ទប់

    spot_img

     

    កោះកុង÷ លោកស្រី ឈី វ៉ា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធ និងកិច្ចការទទួលបន្ទុក នាថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃ
    ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។

    ក្រោយពីស្តាប់របាយការណ៍សង្ខេបអំពីតួនាទី ភារកិច្ច និងរបៀបរបបធ្វើការងារ បញ្ហាប្រឈម និងសំណូមពរ របស់មន្ទីរទាំង៦រួចមក លោកស្រី ឈី វ៉ា អភិបាល រងខេត្ត បានថ្លែងអំណរគុណចំពោះលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរទាំងអស់ ដែលបានអនុវត្ត តួនាទី ភារកិច្ច បានល្អប្រសើរ និងមានប្រសិទ្ធភាព សមស្របតាមគោលការណ៍ច្បាប់ លិខិតបទដ្ឋាននានា។

    ខ្ញុំសូមលើកទឹកចិត្តដល់លោក លោកស្រី ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងអង្គភាព និងបន្តសហការ ជាមួយរដ្ឋបាលខេត្ត ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធឱ្យបានល្អប្រសើរ និងទទួលបានលទ្ធផលល្អបន្ថែមទៀត ក្នុងន័យផ្តល់សេវា ជូនអ្នកដែលមានតម្រូវការ ។

    លោក លោកស្រី និងថ្នាក់ដឹកនាំទាំងអស់ ត្រូវតែយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍសមត្ថភាពមន្ត្រីជាប្រចាំ ដើម្បីចូលរួមអភិវឌ្ឍអង្គភាព ឱ្យមានការរីកចម្រើនបន្ថែមទៀត ៕ ដោយ ញុឹប សន

    spot_img

    អត្ថបទទាក់ទង

    spot_img