More

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ជំរុញឲ្យអាជ្ញាធរជួសជុលផ្លូវភក់ ទៅជាផ្លូវគ្រាលគ្រួសថ្មជូនពលរដ្ឋ

    spot_img

    បន្ទាយមានជ័យ៖ ឆ្លៀតក្នុងពិធីសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ៤០០គ្រួសារនៅក្នុងភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានចុះពិនិត្យការងារជួសជុលផ្លូវក្រាលគ្រួសថ្មមិច និងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ និងបានជំរុញឲ្យអាជ្ញាធរជួសជុលផ្លូវភក់ ទៅជាផ្លូវគ្រាលគ្រួសថ្មមិចជូនប្រជាពលរដ្ឋ ដើម្បីផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើរ នៅក្នុងខែវស្សានេះ។


    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានណែនាំឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត រៀបចំក្រុមការងារសំរាប់ជួសជុលផ្លូវជាប្រចាំ ដោយមិនបាច់ផ្លូវខូចអស់ទើបធ្វើសរុបនោះឡើយ ដោយជួសជុលជាបន្តបន្ទាប់។ ដែលប្រជាពលរដ្ឋចាំបាច់ ត្រូវប្រើប្រាស់ផ្លូវទៅធ្វើការងាររោងចក្រ សាលារៀន និងប្រកបអាជីវកម្មរកស៊ីទទួលទាន មានភាពងាយស្រួល និងទាន់ពេលវេលាផងដែរ។
    លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែតបញ្ជាក់ថា ដោយមើលឃើញពីភាពលំបាក និងមានសំណើរសំណូមពររបស់ប្រជាពលរដ្ឋ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានជួយជួសជុលផ្លូវក្រាលគ្រួសថ្មមិចបានចំនួន១៩ខែ្ស ប្រវែង២០,៨១៨ម៉ែត្រ ត្រូវបានជួសជុលរួចរាល់។ ក្រុងប៉ោយប៉ែត នៅសល់ផ្លូវចំនួន១៨៤ខ្សែ មានប្រវែង៩៨,៨៦៩ម៉ែត្រ ដែលត្រូវជួសជុលដាក់ថ្មមិចជាបន្ត ដែលក្នុងនោះមានផ្លូវអទិភាព១៩ខែ្ស មានប្រវែង៤១០០៩ម៉ែត្រ៕ រូបភាព និងអត្ថបទ៖ ក្តាមស្រែ

    spot_img

    អត្ថបទទាក់ទង

    spot_img