More

    បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តម៉ាកMGមួយគ្រឿងបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម និងបង្គោលភ្លើងបំភ្លឺផ្លូវក្រឡាប់ផ្ងារជើងម្ខាង នៅផ្លូវ៦០ម៉ែត្រ

    spot_img

     

    ភ្នំពេញ: បុរសម្នាក់ទំនងជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាកMGមួយ គ្រឿងបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យបាក់ធ្លាក់ដល់ដី រួចបន្តទៅបុកបង្គោលភ្លើងមួយដើមទៀតបណ្ដាលឲ្យទ្រេត ឯរថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាត។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង ២០ នាទីយប់ថ្ងៃទី០២ខែកុម្ភៈ ឆ្នាំ ២០២៣នៅតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាកMG មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BQ-8577ធ្វើដំណើរតាមបណ្ដោយផ្លូវ ៦០ ម៉ែត្រ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចហួសការដ្ឋានស្ពានអាកាស ប្រហែលជា១០០ ម៉ែត្រ បានជ្រុលបុកបង្គោលស្លាកប៉ាណូផ្សាយពាណិជ្ជកម្មមួយដើមបណ្ដាលបាក់ដួលធ្លាក់ដល់ដី រួចរថយន្តបង្កបានបើកបន្តទៅមុខហួសស្តុបម៉ាកសឺដេស បន្តិចបានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមបណ្តាលឲ្យរលើងគ្រឹសទ្រេតបង្គោលភ្លើង ចំណែករថយន្តក្រឡាប់ផ្ងារជើងម្ខាងរងការខូចខាតយ៉ាងដំណំ។ភ្លាមនោះបងប្អូនប្រជាពលរដ្ឋឃើញហេតុការណ៍នេះនាំគ្នាលើរថយន្តក្រឡាប់ផ្ងារឡើងមកវិញ។បន្ទាប់មកម្ចាស់រថយន្តបានឡើងជិះម៉ូតូកង់បីចេញពីកន្លែងកើតហេតុបាត់។

    ក្រោយកើតហេតុសម្ថកិច្ចមូលដ្ឋានបានចូលមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តមួយគរទៅរក្សាទុកការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img