More

    បុរសម្នាក់ បើករថយន្តមួយគ្រឿងជ្រុលបុករបាំងថ្មពុះចែកទ្រូកផ្លូវ ពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខូចខាត

    spot_img

    ភ្នំពេញ៖ នៅ ថ្ងៃទី២៩ ខែមករាឆ្នាំ ២០២៣ នៅតាមបណ្ដោយមហាវិថីព្រះសីហនុ កែងផ្លូវ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
    មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2BU-8802 ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះសីហនុ ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរបាំងថ្មខូចខាតអស់ចំនួនពីរកង់ចំណែករថយន្តខ្ទេចមួយកំណត់មុខ រងការខូចខាត តែសំណាងល្អមិនបណ្ដាលឲ្យមានមនុស្សរងរបួសឡើយ។
    សមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img