More

    សិក្ខាសាលាស្តីពីកម្មវិធីគ្រប់គ្រង សេវារបស់អង្គភាពច្រកចេញចូលតែមួយ

    spot_img

    កោះកុង៖ លោកទូ សាវុធ អភិ បាលស្តីទីខេត្តកោះកុង និងលោកអុឺង កែវរតន: អនុប្រធាននាយ កដ្ឋានមុខងារ និងធនធាន បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីកិច្ចដំណើរការកម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រងនិងផ្ដល់សេវារបស់អង្គភាពច្រក ចេញចូលតែមួយ និងការផ្សព្វ ផ្សាយពីអនុក្រឹត្យលេខ ២៥ អនក្រ.បកចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០ ២០ និងសារាចរ លេខ០០៦ សហវ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅសាលប្រជុំសាលា ខេត្តកោះ កុង នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ ដោយលើកយកចំនុច៥ មកធ្វើបទបង្ហាញក្នុងអង្គសិក្ខាសាលា ដោយមានការចូលរួម ពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត។

    ថ្លែងក្នុងអង្គសិក្ខាសាលា លោក ទូ សាវុធ អភិបាលរងខេត្ត មាន ប្រសាសន៍ថា ថ្មីៗនេះ ពលករខ្មែរ យើងមកពីប្រទេសថៃ តាមច្រកចាំយាមចូលមកខេត្តកោះកុងជាង ៣០០នាក់។ ហើយអ្នកដែលចូលមក រដ្ឋបាលខេត្តបានរៀបចំ ចត្តាឡីស័កកំរិត២សម្រាប់គ្រប់គ្រងពលករ ដើម្បីជៀសវៀងការថ្លោះធ្លូយនៅជំងឺកូវីដ១៩នេះ។ រដ្ឋបាលខេត្ត ក៏បានរៀបចំផ្លាស់មណ្ឌលពីអនុវិទ្យាល័យចាំយាម មកនៅសាលាខេត្តចះវិញ ដោយប្រគល់សាលារៀនទៅ ឱ្យមន្ទីរអបរំទុកសម្រាប់សិស្សរៀន។ ហើយបច្ចុប្បន្ននេះ ពលករដែលឋិតក្នុងការតាមដានមានចំនួន១០នាក់។

    លោក អភិបាលស្តីទី បានណែនាំបន្ថែមថា ក្រោយពីបានរៀបចំនិងផ្សព្វផ្សាយនេះចប់ អង្គភាពច្រកចេញចូលតែមួយ ត្រូវធ្វើការបណ្ដុះបណ្ដាលបន្ថែមដល់មន្ត្រីក្នុងអង្គភាព បើក្នុងករណីមិន ទាន់ច្បាស់ ត្រូវស្នើសុំក្រសួងដើម្បីបណ្ដុះបណ្ដាលបន្ថែមទៀត ដើម្បីយកកិច្ចការថ្មីនេះ ទៅអនុ វត្តឲ្យបានជោគជ័យ និងត្រឹមត្រូវតាមការណែនាំ។ អង្គភាពច្រកចេញចូលតែមួយនៃខេត្តកោះកុង កំពុងដំណើរការ ផ្ដល់សេវារដ្ឋបាល ជូនប្រជាពល រដ្ឋយ៉ាងស្រស្រាក់ស្រស្រាំ ស្រប តាមមាគ៌ាដឹកនាំ ប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យច្បាស់ លាស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងបរិបទនៃកំណែទម្រង់ ស៊ី ជម្រៅ ប្រធានអគ្គសេនាបតីតេជោហ៊ុន សែន។

    ក្នុងឱកាសនេះដែរ លោកអុឹង កែវរតន: អនុប្រធាននាយកដ្ឋានមុខ ងារ នឹងធនធាន ថ្លែងថា ការដាក់ ឲ្យមានការរិយាល័យច្រកចេញចូលតែមួយនេះ ក្រសួងមហាផ្ទៃ បានរៀបចំកម្មវិធីព័ត៌មានវិទ្យាមួយ សម្រាប់គ្រប់គ្រងទិន្នន័យ ក្នុងការងាយស្រួលក្រសួងទទួលព័ត៌មាន កន្លងមកប្រជាពលរដ្ឋ ដាក់បណ្ដឹងសុំសេវា នៅខេត្តនេះ នៅខេត្តនោះ មានការយឺតយ៉ាវ មិនច្បាស់លាស់ ខេត្តឆ្លើយថាមន្ទីរ មន្ទីរឆ្លើយថាខេត្ត ឆ្លើយទៅបុគ្គលម្នាក់ៗ ដោយមិនមានការ ទទួលខុសត្រូវ ដោយមានភាពឆកល្វែងបែបនេះ ទើបក្រសួង មហាផ្ទៃ រៀបចំកម្មវិធីព័ត៌មានវិទ្យានេះ ងាយស្រួលទាំងក្រសួងមហាផ្ទៃ ទាំងរដ្ឋបាលខេត្តមានភាពច្បាស់លាស់ ក្នុងការ គ្រប់គ្រង ដំណើរការចរន្តការផ្តល់សេវាជូនប្រជាពលរដ្ឋ។

    លោកថ្លែងបន្តថា ជាមូលហេតុដែលនាំឱ្យក្រសួងមហាផ្ទៃ រៀបចំកម្មវិធីព័ត៌មានវិទ្យានេះឡើង ដោយទទួលបានគោលការណ៍ អនុញ្ញាតិពីសម្តេចក្រឡាហោម នាយកដ្ឋានបានចុះកិច្ចសន្យាជាមួយអ្នកអភិវឌ្ឍន៍កម្មវិធី ដោយចំណាយរយ:ពេល៤ខែក្នុងការរៀបចំកម្មនេះឡើយ។
    ក្នុងការរៀបចំកណ្តាល បានដាក់ឱ្យដំណើរការក្នុងខេត្តសាកល្បងចំនួន៩ ក្នុងនោះមានខេត្តពោធិ៍ សាត់ ជាខេត្តគ្រូបង្គោល ក្នុងការប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យានេះ៕ រូបភាព និងអត្ថបទ៖​ សុគន្ធី

     

     

    spot_img

    អត្ថបទទាក់ទង

    spot_img