More

    ម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង បណ្តាលអោយមនុស្ស០២នាក់ស្លាប់និងរបួស

    spot_img

    ខេត្តបាត់ដំបង! យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងម្នាក់ទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងម៉ូតូ០២គ្រឿងបុកគ្នាពេញទំហឹង។

    ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៤.ខែមករា ឆ្ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវកៅស៊ូមួយខ្សែ ត្រង់ចំណុចសួនសម្តេចក្រឡាហោម ស ខេង ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។

    ប្រភពបានប្រាប់បន្តថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកវ៉េវថៃ ពណ៌ស មួយគ្រឿងពាក់ផ្លាកលេខ បាត់ដំបង 1AI-0540បើកបរដោយបុរសវ័យចំណាស់ម្នាក់ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើភ្លាមនោះក៏ស្រាប់តែមានម៉ូតូ០១គ្រឿងផ្សេងទៀតម៉ាកហុងដាឃ្លិច ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 1AO-2077 បើកបរដោយបុរសម្នាក់ឈ្មោះ សេង លីហេង អាយុ ១៩ឆ្នាំ រស់នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿនក៏ជ្រុលទៅបុកគ្នាពេញទំហឹងបណ្តាលអោយភាគីខាងម៉ូតូឃ្លិចដួលផ្ងាកក្រោយរងរបួសធ្ងន់និងស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ចំណែកភាគីខាងម៉ូតូវ៉េវ រងរបួសស្រាលត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យភ្លាមៗផងដែរ។

    ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុយក មធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់ ចំណែកសាកសពប្រគល់អោយខាងសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

    spot_img

    អត្ថបទទាក់ទង

    spot_img