More

    អនុប្រធានកាកបាទក្រហមខេត្តប៉ៃលិន ដឹកនាំមន្ត្រី និងយុវជនស្ម័គ្រចិត្ត ចុះផ្សព្វផ្សាយពីវិធីការពារកូវីដ១៩

    spot_img

    ប៉ៃលិន៖ សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន នៅថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោកជំទាវ ពៅ សុខ អនុប្រធានអចិន្តៃយ៍គណៈកម្មាធិការសាខា បានដឹកនាំ មន្ត្រីសាខា និងយុវជន អ្នកស្ម័គ្រចិត្ត ធ្វើការចុះផ្សព្វផ្សាយពីវិធានការ ការពាទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ គ្រុនឈាម គ្រុនឈិក និងចរាចរណ៍ផ្លូវគោក ស្ថិតក្នុងភូមិទឹកផុស ភូមិពេជ្រគីរី សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន។

    ប្រភពព័ត៍មាន បានឱ្យដឹងថា ៖ ក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ ក្រុមប្រតិបត្តិសាខា និងយុវជនកាកបាទក្រហមកម្ពុជា បានចែកប័ណ្ណផ្សព្វផ្សាយ ពីវិធានការការពារជម្ងឺកូវីដ១៩ ចែកម៉ាស់ បាញ់ទឹកអាល់កុលលាងដៃ ចែកប័ណ្ណផ្សព្វផ្សាយ អប់រំពីសុវត្ថិភាពចរាចរណ៍ ទៅដល់ភ្ញៀវទេសចរណ៍ ដែលធ្វើដំណើរមកលេងកំសាន្ដ នៅក្នុងខេត្តប៉ៃលិន។

    ប្រភពបន្តថា ក្រុមការងារក៍បានចាក់ផ្សាយ សម្លេងអប់រំតាមឧឃោសនស័ព្ទ ដល់ភ្ញៀវទេសចរណ៍មកកំសាន្ត បានយល់ដឹងបន្ថែមពីវិធានការ ការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជម្ងឺគ្រុនឈាម និងគ្រុនឈិកនេះផងដែរ ក្នុងន័យជួយដាស់តឿនក្រើនរំលឹក ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សុំបន្តធ្វើការ ការពារ ការឆ្លងវីរុសកូវីដ-១៩ កុំឲ្យបន្តមកបុគ្គល ឬក្រុមគ្រួសារ និងកុំឲ្យមានការឆ្លងចូលសហគមន៍ តាមរយ:ការអនុវត្តវិធានការសាមញ្ញៗ ព្រមទាំងត្រូវចេះការពារ ការចម្លងជំងឺផ្សេងៗទៀតដូចជាជំងឺ គ្រុនឈាម គ្រុនឈីក ជាដើម។ ការធ្វើដំណើរទៅទីណា កន្លែងណា ត្រូវតែពាក់ម៉ាស់ ការពារជានិច្ច លាងដៃសម្អាតឲ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល លើសពីមួយម៉ែត្រកន្លះ ឡើង ដើម្បីចៀសផុតការចម្លងវីរុសកូវីដ-១៩។

    លើសពីនេះ ត្រូវលុបបំបាត់ជម្រកមូសខ្លា សម្រាន្តក្នុងមុង ប្រើសម្លៀកបំពាក់វែងៗ ជិតដៃជើងជាដើម ដើម្បីការពារជំងឺគ្រុនឈាម គ្រុនឈីក និងជំងឺផ្សេងៗទៀត ដែលបង្កឡើងដោយសារមូសខ្លាខាំ៕ រូបភាព និងអត្ថបទ៖​ ភ្នំខៀវ

     

    spot_img

    អត្ថបទទាក់ទង

    spot_img