More

    សង្វែក! ប្រើកូនឲ្យចាប់មាន់ទុកសែនស្អែក ស្រាប់តែប៉ះចំភ្លើងឆក់ស្លាប់ភ្លាមៗ

    spot_img

    ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់យ៉ាងអណោចអធម៌ បន្ទាប់ពីឪពុកប្រើឲ្យឡើងចាប់មាន់ ដែលដេកនៅលើធ្នឹមសំយ៉ាបផ្ទះ ស្រាប់តែកាន់ចំស័ង្កសីប៉ះកកិត និងខ្សែរភ្លើងបណ្តាលឲ្យឆក់ធ្លាក់មកក្រោមស្លាប់ភ្លាមៗ បង្កឲ្យមាន បង្កភ្ញាក់ផ្អើលនៅវេលាម៉ោង១៩ និង៣០នាទីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០នៅចំណុចផ្ទះគ្នានលេខ ផ្លូវលំ ក្នុងភូមិកណ្តាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

    ជនរងគ្រោះដែលស្លាប់មានឈ្មោះ អួន វណ្ណដារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៨A រៀននៅអនុវិទ្យាល័យព្រែកព្នៅ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

    បើតាមសម្ដីរៀបរាប់របស់ឪពុក បានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់ បានប្រើឲ្យកូនឲ្យឡើងចាប់មាន់ ដែលដេកនៅផ្នឹមសំយ៉ាងផ្ទះ ដើម្បីទុកធ្វើម្ហូបសែន នៅថ្ងៃស្អែក ដោយរូបគាត់មិនដឹងថា ស័ង្កសីមួយសន្លឹក ដែលគាត់ដាក់នៅលើធ្នឹមផ្ទះ ប៉ះកកិតជាមួយខ្សែភ្លើងមិនដឹង នៅពេលណានោះទេ។ លុះកូនគាត់យកជណ្តើដាក់ឡើង ទៅចាប់មាន់ក៍កាន់ប៉ះចំស័ង្កសី ដែលក៏ដែរប៉ះកកិតជាមួយខ្សែភ្លឺខ្សែរ បណ្តាលឲ្យឆ្លងចរន្តឆក់ជាប់ ទាល់តែអស់ឈាមស្លាប់បានធ្លាក់មកដី ទើបបង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាជួយសង្គ្រោះជនរងគ្រោះដែរ តែអកុសលកូនរបស់គាត់បានស្លាប់បាត់បង់ជីវិតទៅហើយ។

    ក្រោយមករូបគាត់បានរាយការណ៍ប្រាប់ទៅសមត្ថកិច្ច ឲ្យចុះមកពិនិត្យនិងកោសល្យវិច័យ ទៅលើសាកសព ពិតជាឆក់ខ្សែភ្លើងស្លាប់ពិតប្រាកដមែន រួចក៏ធ្វើកំណត់ហេតុ ប្រគល់សាកសពឲ្យទៅសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕ រូបភាព និងអត្ថបទ៖ ស៊ីន កុសល

    spot_img

    អត្ថបទទាក់ទង

    spot_img