More

    រថយន្តស៊េរីទំនើបបីគ្រឿងបុកបន្តកន្ទុយគ្នាបណ្ដាលឲ្យទៅប៉ះរបាំងថ្មពុះចែកទ្រូងផ្លូវវៀចមួយកង់ និងរបួសស្ត្រីម្នាក់

    spot_img

    ភ្នំពេញ:បុរសម្នាក់បើក រថយន្តស៊េរីទំនើបម៉ាកALPHARD លឿនជ្រុលបុករថយន្តម៉ាសMazdaពីក្រោយរុញទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀតម៉ាកForting បណ្តាលខ្ទាតទៅប៉ះរបាំងថ្មមួយកង់វៀចចេញពីជួរនិងរបួសស្ត្រីម្នាក់។

    ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង ៤៥នាទីយប់ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២៣ នៅត្រង់ចំណុចស្តុបក្រោមស្ពានអាកាស ៥មករា តាមបណ្តោយផ្លូវម៉ៅសេទុង ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣  ខណ្ឌទូលគោក រាជធានីភ្នំពេញ។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកForting ពណ៌សពាក់ស្លាកលេខភ្នំពេញ2BT-1861ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើបានឈប់ភ្លើងស្តុប ខណៈនោះក៏មានរថយន្តមួយគ្រឿងម៉ាកMazda ពណ៌សពាក់ស្លាកលេខភ្នំពេញ2BM-1224ធ្វើដំណើរស្របគ្នាមកឈប់ពីក្រោយ ស្របពេលនោះក៏មានរថយន្តម៉ាកALPHADR មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BA-2222បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយលឿន ជ្រុលបុករថយន្តMazda ពីក្រោយពេញទំហឹងរុញទៅបុកនិងរថយន្តForting មួយមួយគ្រឿងទៀតពីក្រោយរងការខូតខាតយ៉ាងដំណំនិងទៅប៉ះរបាំងថ្មពុះចែកទ្រូវផ្លូវមួយកង់ បណ្តាលឲ្យវៀចចេញពីជួរ និងរបួសស្តី្រម្នាក់ត្រូវចំខ្ទង់ច្រមុះដែររួចដំណើរនៅក្នុងរថយន្តMazda ត្រូវបានសាច់ញាតិបញ្ជូនទៅមន្ទីអង្ឌួងដើម្បីឲ្យគ្រូពេទ្យពិនិត្យ។ចំណែករថយន្តទាំងបីគ្រឿងរងការខូចខាតយ៉ាងដំណំ។

    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់ដោយភាគីរថយន្តបង្កសូមធ្វើការសម្របសម្រួលគ្នាជាមួយខាងភាគីរថយន្តរងគ្រោះក្រោយមកភាគីទាំងសងខាងបានព្រមព្រៀងគ្នា ដោយខាងភាគីបង្ករចេញសំណងទៅឲ្យរថយន្តForting ចំនួន៣,៥០០ដុល្លារនិងMazda ចំនួន២១,០០០ដុល្លារដើម្បីចញ្ចប់រឿង ចំណែករថយន្តALPHADR សមត្ថកិច្ចជំនាញធ្វើការវាស់វែងស្ទូចយកទៅរក្សារទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕

    spot_img

    អត្ថបទទាក់ទង

    spot_img